រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយធុងបែងចែកសំរាមចំនួន១៥០ធុង ពីកូកា-កូឡា

2022/03/01 09:59:28 pm        247

ភ្នំពេញ ៖ ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យបានកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ឈុត (១៥០ធុង) ជូនរដ្ឋបាល រាជធានី ភ្នំពេញ ដែលនឹងត្រូវដាក់នៅតាមសួនច្បារសាធារណៈធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តរបស់ប្រជាពលរដ្ឋឱ្យធ្វើការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។

​ក្នុងពិធីប្រគល់-ទទួលធុងបែងចែកសំរាមដែលបានរៀបចំធ្វើឡើងដោយក្រុមហ៊ុន កូកា-កូឡា កម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

លោក DAVID WIGGLESWORTH អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា កូកា-កូឡា កម្ពុជាក្រោមចក្ខុវិស័យ “ពិភពលោកគ្មានសំរាម” ដើម្បី ឈានទៅសម្រេចបានឱ្យចេញជារូបរាងជាក់ស្តែងនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ បានដាក់ អនុវត្តន៍ នៅកម្ពុជាចាប់ពីឆ្នាំ២០២០ ក្នុងគោលដៅលើកកម្ពស់ការយល់ ដឹងរបស់ប្រជាពលរដ្ឋ លើការបែងចែក និងកែច្នៃសំណល់ឡើងវិញ។ លើសពីនេះទៀត ក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការដាក់ពង្រាយធុងសំរាម ប្រមាណ៨៥០ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានា ចំនួន ១២០ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។

ជាមួយគ្នានោះដែរ លោក នួន ផារ័ត្ន បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យុទ្ធសាស្ត្រកាត់បន្ថយ និងគ្រប់គ្រងកាកសំណល់ ដោយចាប់ផ្តើមពីការអប់រំប្រជាពលរដ្ឋ អំពីការគ្រប់គ្រងសំរាមរបស់ខ្លួន។ យើងគាំទ្រដល់ចក្ខុវិស័យរបស់វិស័យឯកជន រួមទាំងក្រុមហ៊ុន កូកា-កូឡា ក្នុងការរួមចំណែកឆ្ពោះទៅរកសហគមន៍កាន់តែស្អាត និងបៃតងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងន័យនេះ ចក្ខុវិស័យរបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្ត របស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង បរិស្ថាន។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមកោតសរសើរ ចំពោះ កិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងការលើកកម្ពស់ការបែងចែកសំរាម ឱ្យបានត្រឹមត្រូវ និងការប្រមូលសំរាមនៅក្នុងសហគមន៍។ យើងសង្ឃឹមថា ប្រជាពលរដ្ឋ និងសហគមន៍កាន់តែច្រើនថែមទៀត នឹងចូលរួមធ្វើការងារជាមួយយើងក្នុងការការពារ បរិស្ថាន របស់យើង ដោយចាប់ផ្តើមចេញពីទង្វើសាមញ្ញដោយគ្រាន់តែបែងចែកសំរាម ឱ្យបាន ត្រឹមត្រូវ និងការកែច្នៃសំរាមឡើងវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រមូល និងកែច្នៃឡើងវិញនៅទូទាំងប្រទេស។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបាន ចេញ លក់ ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបដំបូងផលិតពី ប្លាស្ទិកដែលបានកែច្នៃរួច ១០០ភាគរយឬហៅថា «Recycled PET / rPET»។ គិតត្រឹម ឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជាបានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១ ៤៥០ តោន៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm