UN និយាយ​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ថា ​គ្រប់គ្រាន់ ខណៈ​បារាំង​និយាយ​ថា រុស្ស៊ី​ត្រូវតែ​បញ្ចប់​សង្គ្រាម​

2022/03/01 10:20:29 pm        854

​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​មាន​ប្រទេស​ចំនួន ១៩៣ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ សម្រាប់​កិច្ចប្រជុំ​បន្ទាន់​ដំបូង​នៃ​មហាសន្និបាត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ ខណៈ​កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែ​ន ហើយ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin បាន​ដាក់​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​លោក​ស្ថិត​ក្នុង​ការប្រុងប្រៀប​។

កិច្ចប្រជុំ​ផ្តល់​ឱកាស​ឱ្យ​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​និយាយ​អំពី​សង្គ្រាម និង​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ ដើម្បី​ឲ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​។ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា គ្រប់គ្រាន់​គឺ​គ្រប់គ្រាន់​។​ លោក​សង្ឃឹមថា កិច្ចចរចា​ផ្ទាល់​ដែល​ធ្វើឡើង​រវាង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នឹង​មិន​ត្រឹមតែ​អាច​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ភ្លាមៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សន្តិភាព​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយការទូត​។ ​តំណាង​ប្រទេស​បារាំង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា រុស្ស៊ី​ត្រូវតែ​បញ្ចប់​ការបំផ្លាញ​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។

លោក Nicolas de Rivière បាន​និយាយ​ទៅកាន់មហាសន្និបាត​អង្គការសហប្រជាជាតិ ​ក្នុងអំឡុងពេល​សម័យប្រជុំពិសេស​កាលពី​ថ្ងៃ​ចន្ទ​ថា មេដឹកនាំ​ពិភពលោក​មាន​ទំនួលខុស​ត្រូវជា​ប្រវត្តិសាស្ត្រ ដើម្បី​គាំទ្រ​ពលរដ្ឋ​អ៊ុយ​ក្រែ​នដែល​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​សង្គ្រាម និង​ដកកងទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​។​ លោក De Rivière និយាយ​ថា ប្រទេស​បារាំង និង​ម៉ិចស៊ិក​កំពុង​ធ្វើការ​ដើម្បី​ពង្រាង​សេចក្តី​សម្រេច ​ដែល​នឹង​ធានា​ការ​ការពារ​ជន​ស៊ីវិល និង​ប្រតិបត្តការ​មនុស្ស​ធម៌​។ ដោយឡែក​លោក​បាន​ស្នើ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់ ​គាំទ្រ​សេចក្តី​សម្រេច​ដែល​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​សង្គ្រាម ​និង​ចាក​ចេញពី​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm