ហ្វូងនិស្សិតនៅស៊ែរប៊ី តវ៉ាប្រឆាំងសម្ពាធលើសកលវិទ្យាល័យ ក្រោយសោកនាដកម្មស្ថានីយ៍រថភ្លើង

2025/12/22 03:49:07 pm        130

ក្រុមសកម្មជនរាប់ពាន់នាក់ មកពីទូទាំងប្រទេសស៊ែរប៊ី បានចូលរួមក្នុងបាតុកម្មរបស់និស្សិត នៅភាគនិរតីនៃប្រទេសនេះ កាលពីថ្ងៃអាទិត្យ (២១ ធ្នូ) ដោយប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេពិពណ៌នាថា ជាសម្ពាធរបស់រដ្ឋាភិបាលស៊ែរប៊ី ទៅលើសកលវិទ្យាល័យរដ្ឋ ជុំវិញសោកនាដកម្មស្ថានីយ៍នៅរថភ្លើងដ៏ចម្រូងចម្រាស។

បាតុកម្មនេះ ជាផ្នែកមួយនៃចលនាយ៉ាងទូលំទូលាយនាពេលកន្លងមក ដែលតតាំងនឹងការជ្រៀតជ្រែកខាងនយោបាយក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា ហើយគឺជាបាតុកម្មលើកដំបូងនៅក្នុងទីប្រជុំជន Novi Pazar ដែលមានប្រជាជនមូស្លីមបូស្នី រស់នៅភាគច្រើន។ បាតុកម្មនេះក៏ជាការតវ៉ាមួយក្នុងចំណោមការតវ៉ាជាច្រើនកន្លងមក ដែលកើតមានបន្ទាប់ពីហេតុការណ៍បាក់រលំដំបូលស្ថានីយ៍រថភ្លើងកាលពីឆ្នាំ២០២៤ នៅទីក្រុង Novi Sad ភាគខាងជើង ដែលបានសម្លាប់មនុស្ស ១៦នាក់។

ក្រុមនិស្សិតតវ៉ា មកពីទីប្រជុំជន Novi Pazar បាននិយាយថា រដ្ឋបាលសកលវិទ្យាល័យរដ្ឋទាំងនោះ បានដកហូតឋានៈនិស្សិតធម្មតា របស់អ្នកដែលអវត្តមានដោយសារទៅចូលរួមការតវ៉ា និងបានបណ្តេញសាស្ត្រាចារ្យអស់រាប់សិបនាក់ចេញពីការងារ។ ក្រុមបាតុករទាំងនោះកំពុងទាមទារឱ្យគណៈគ្រប់គ្រងសកលវិទ្យាល័យលាលែងចេញពីតំណែង បញ្ឈប់សម្ពាធ និងបោះឆ្នោតជ្រើសរើសសកលវិទ្យាធិការថ្មី។

អំឡុងការតវ៉ាពេញមួយថ្ងៃអាទិត្យ អ្នកចូលរួមបានប្រមូលផ្សុំគ្នាគ្រវីទង់ ដែលតំណាងឱ្យទីប្រជុំជន និងសកលវិទ្យាល័យរបស់ពួកគេ ផ្លុំកញ្ចែ និងស្រែកពាក្យតវ៉ាយ៉ាងពុះកញ្រ្ចោលពាសពេញដងផ្លូវ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm