ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិប្រជាជនស៊ីវិលជាច្រើនកន្លែងនៅខេត្តបន្ទាយមានជ័យ

2025/12/22 05:04:48 pm        268

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថារហូតដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហាន ឈ្លានពានថៃ បានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលផ្ទះប្រជាជនស៊ីវិលជាច្រើនកន្លែងនៅខេត្តបន្ទាយមាន ជ័យ និងបាញ់ផ្លោងគោលដៅជាច្រើនផ្សេងទៀតនៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា ប៉ុន្តែ ត្រូវបានវីរកងទ័ព និងវីរនគរបាលកម្ពុជាកំពុងប្រយុទ្ធតតាំងតស៊ូយ៉ាងស្វិតស្វាញបំផុតជាមួយចោរឈ្លានពានទាំងនោះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ ស្តីពីបច្ចុប្បន្នភាពរបស់ទង្វើទាហាន ឈ្លានពានថៃ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ, បាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់, បន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន, និងបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកគ្រជាច្រើនគ្រាប់ រួមទាំងបាញ់កាំភ្លើងធំប្រភេទ១៥៥ម.ម បាញ់ផ្លោងប្រមាណចំនួន២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទីតាំងជាច្រើនកន្លែងទៀតក្នុងដែនអធិបតេយ្យកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងផងដែរថា រហូតមកដល់ថ្ងៃទី២២ ខែធ្នូនេះ គឺមានរយៈពេល១៦ថ្ងៃហើយដែលទាហានឈ្លានពានថៃបន្តរំលោភបំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបានបន្តបាញ់ចូលដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល ព្រៃផ្សៃ និងមនុស្សធម៌បំផុតដោយប្រើប្រាស់យន្តហោះចម្បាំង F-16 កាំភ្លើងយន្ត រថក្រោះ ផ្សែងពុល និងអាវុធធុនធ្ងន់ជាច្រើនទៀត ដែលគិតមកដល់ពេលនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើន និងប្រជាពលរដ្ឋស្លូតត្រង់ជិនកន្លះលាននាក់បានកំពុងរត់ភៀសសឹកប្រកបដោយហានិភ័យនោះ។

យ៉ាងណាក៏ដោយ វីរកងទ័ព និងវីរនគរបាលកម្ពុជា បានបន្តឈរជើងបានយ៉ាងរឹមមាំទប់ទល់តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពានយ៉ាងមោះមុត ស្វាហាប និងស្វិតស្វាញបំផុតក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា ហើយវីរកងទ័ព និងវីរនគរបាលកម្ពុជាយើងមិនចុះញ៉មចំពោះសត្រូវឈ្លានពាននោះឡើយទោះក្នុងតម្លៃណាក៏ដោយ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm