សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញឱ្យមានចំណាត់ការខាងយោធា ប្រសិនបើក្រុមហាម៉ាស និងហេសបូឡា មិនរំសាយអាវុធ

2025/12/22 07:15:34 pm        125

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Lindsey Graham កាលីថ្ងៃអាទិត្យ ទី ២១ ខែធ្នូ បានអំពាវនាវឱ្យមានចំណាត់ការខាងយោធាជាថ្មីប្រឆាំងក្រុមហាម៉ាសនិងក្រុមហេសបូឡានៅលីបង់ ប្រសិនបើក្រុមទាំងពីរនេះមិនព្រមរំសាយអាវុធ ដោយចោទប្រកាន់ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនថាបានពង្រឹងការគ្រប់គ្រងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។

និយាយក្នុងសន្និសីទសារព័ត៌មានអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល លោក Graham ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងដៃគូរបស់ខ្លួន គួរតែដាក់កាលបរិច្ឆេទកំណត់លើក្រុមហាម៉ាសឱ្យប្រគល់អាវុធរបស់ខ្លួន បើមិនដូច្នេះទេ នឹងប្រឈមការប្រយុទ្ធគ្នាជាថ្មី។

លោក Graham និយាយថា «វាចាំបាច់ ដែលយើងត្រូវរៀបចំផែនការមួយឲ្យបានឆាប់រហ័ស ដាក់កាលបរិច្ឆេទឲ្យក្រុមហាម៉ាស ផ្តល់ពេលវេលាឱ្យពួកគេដើម្បីទទួលបានគោលដៅក្នុងការរំសាយអាវុធ»។ «ហើយប្រសិនបើអ្នកមិនធ្វើទេ ខ្ញុំនឹងជំរុញលោកប្រធានាធិបតី Trump បណ្តែតបណ្តោយឲ្យអ៊ីស្រាអែលទៅកម្ចាត់ក្រុមហាម៉ាស»។

បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានអនុវត្តចាប់តាំងពីខែតុលា ដោយផ្អាកសង្គ្រាមដ៏បង្ហូរឈាមរយៈពេលពីរឆ្នាំនៅក្នុងតំបន់ហ្កាហ្សា ទោះបីជាភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកដដែលៗអំពីការរំលោភបំពានបទឈប់បាញ់ក៏ដោយ។ លោក Graham និយាយថា បទឈប់បាញ់ប្រឈមការដួលរលំ ប្រសិនបើក្រុមហាម៉ាសនៅតែមានអាវុធ ដោយអះអាងថាក្រុមនេះកំពុងប្រើប្រាស់ភាពស្ងប់ស្ងាត់ដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើដែនដីហ្កាហ្សា។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm