ប្រមុខកងទ័ពប៉ាគីស្ថានឲ្យអាហ្វហ្គានីស្ថានជ្រើសរើសរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងក្រុមសកម្មប្រយុទ្ធ តាលីបង់

2025/12/22 09:23:15 pm        66

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេបញ្ជាការកងកម្លាំងការពារជាតិប៉ាគីស្ថាន លោកសេនាប្រមុខ Syed Asim Munir បានប្រាប់អាហ្វហ្គានីស្ថានឲ្យជ្រើសរើសរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban ប៉ាគីស្ថានខុសច្បាប់។ ខណៈដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ នៅតែមានភាពតានតឹង។

កងទ័ព និងរដ្ឋាភិបាលស៊ីវិលប៉ាគីស្ថានបានបន្ទោសតាលីបង់អាហ្វហ្គានីស្ថានថ្មីៗនេះចំពោះការសម្របសម្រួលការវាយប្រហារឆ្លងកាត់ព្រំដែន នៅក្នុងប្រទេសប៉ាគីស្ថាន ជាការចោទប្រកាន់មួយដែលកាប៊ុលបដិសេធ។ អាហ្វហ្គានីស្ថានបាននិយាយថា ខ្លួនមិនអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងនឹងប៉ាគីស្ថានទេ ហើយមិនអាចទទួលខុសត្រូវចំពោះបញ្ហាប្រឈមសន្តិសុខរបស់ទីក្រុងអ៊ីស្លាម៉ាបាដបានទេ។

ប្រទេសទាំងពីរបានចូលរួមក្នុងការប្រយុទ្ធគ្នាតាមព្រំដែនកាលពីខែតុលា ដែលទាហានរាប់សិបនាក់ត្រូវបានសម្លាប់ និងរងរបួសទាំងសងខាង។ មន្ត្រីមកពីអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានធ្វើកិច្ចចរចាសន្តិភាពនៅប្រទេសកាតា ទួរគី និងអារ៉ាប៊ីសាអ៊ូឌីត ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Radio Pakistan បានរាយការណ៍ថា៖«នាយសេនាធិការកងទ័ព និងជាប្រមុខកងកម្លាំងការពារជាតិ លោកសេនាប្រមុខ Syed Asim Munir បាននិយាយថា អាហ្វហ្គានីស្ថាននឹងត្រូវជ្រើសរើសរវាងក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban និងប៉ាគីស្ថាន»។

លោក Munir បានថ្លែងសុន្ទរកថានៅក្នុងសន្និសីទជាតិ Ulema និង Mashaikh នៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីដើមខែនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm