សភារដ្ឋអូស្ត្រាលីកោះប្រជុំឡើងវិញ ដើម្បីជំរុញច្បាប់អាវុធកាន់តែតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារដ៏ធំនៅឆ្នេរ BONDI

2025/12/22 09:32:25 pm        131

សភារដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី ត្រូវបានកោះប្រជុំឡើងវិញ នៅថ្ងៃចន្ទនេះ ដើម្បីបោះឆ្នោតលើច្បាប់ថ្មីដែលបានស្នើឡើង ដែលនឹងដាក់កម្រិតសំខាន់ៗលើការកាន់កាប់អាវុធ ហាមឃាត់ការបង្ហាញនិមិត្តសញ្ញាភេរវកម្ម និងរឹតត្បិតការតវ៉ា បន្ទាប់ពីការបាញ់ប្រហារដែលបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើន នៅឆ្នេរ Bondi Beach។

សភារដ្ឋត្រូវបានកោះប្រជុំឡើងវិញរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីច្បាប់អាវុធ ដែលនឹងកំណត់ចំនួនអាវុធដែលមនុស្សម្នាក់អាចមាននៅត្រឹម ៤ដើម ឬរហូតដល់ ១០ដើម សម្រាប់ក្រុមជាក់លាក់ដូចជាកសិករ។

សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី បាននិយាយនៅក្នុងរបាយការណ៍មួយដោយដកស្រង់ទិន្នន័យរបស់នគរបាលថា បច្ចុប្បន្ននេះ ពុំមានការកំណត់ចំពោះការកាន់កាប់អាវុធទេ ប្រសិនបើហេតុផលអាចត្រូវបានរាប់ជាសុចរិតចំពោះនគរបាល ហើយមានមនុស្សជាង ៥០ នាក់ នៅក្នុងរដ្ឋដែលមានកាំភ្លើងជាង ១០០  ដើម។ 

លោក Sajid Akram អាយុ ៥០ ឆ្នាំ ដែលជាខ្មាន់កាំភ្លើងម្នាក់នៅឆេ្នរ Bondi ត្រូវបានបាញ់សម្លាប់ដោយនគរបាល និងមានអាវុធចំនួន ៦ដើម។ កូនប្រុសអាយុ ២៤ ឆ្នាំ របស់លោក ឈ្មោះ Naveed Akram ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៥៩ ករណី ក្នុងនោះមានឃាតកម្ម និងភេរវកម្ម។ នេះបើយោងតាមនគរបាល។

មនុស្សចំនួន ១៥ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅឯពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ នៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃទី ១៤ ខែធ្នូ។ ការវាយប្រហារនេះ បានធ្វើឲ្យប្រជាជាតិមានការភ្ញាក់ផ្អើល និងបង្កឲ្យមានការអំពាវនាវឲ្យមានច្បាប់អាវុធកាន់តែតឹងរ៉ឹង និងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់ការប្រឆាំងនឹងជនជាតិជ្វីហ្វ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm