គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តកន្លែងតាំងទីលំនៅថ្មីចំនួន ១៩ កន្លែង នៅតំបន់វេសបែង

2025/12/22 09:37:17 pm        364

គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តការបង្កើតកន្លែងតាំងទីលំនៅថ្មីចំនួន ១៩ កន្លែង នៅក្នុងតំបន់វេសបែង ( West Bank) ជាសម្រេចមួយដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមជ្រុលបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា មានគោលបំណងទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន។

យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានឲ្យដឹងថា ការសម្រេចចិត្តនេះ ធ្វើឲ្យចំនួនសរុបនៃកន្លែងតាំងលំនៅឋាន ដែលត្រូវបានអនុម័តក្នុងរយៈពេល បីឆ្នាំ កន្លងមកនេះ កើនដល់ ៦៩ កន្លែង។

ការអនុម័តចុងក្រោយបំផុត បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិ បាននិយាយថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ដែលទាំងអស់នេះត្រូវបានចាត់ទុកថា ខុសច្បាប់ ក្រោមច្បាប់អន្តរជាតិ បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០១៧។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«សំណើរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz ដើម្បីប្រកាស និងធ្វើឲ្យកន្លែងតាំងទីលំនៅថ្មីចំនួន ១៩ កន្លែង នៅតំបន់ Judea និង Samaria ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី» ដោយមិនបានបញ្ជាក់ថាពេលណាដែលការសម្រេចចិត្ត ត្រូវបានធ្វើឡើងនោះទេ។

លោក Smotrich គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់នៃការពង្រីកការតាំងទីលំនៅ និងជាអ្នកតាំងលំនៅឋានខ្លួនឯងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        11
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm