កីឡា​អត្តពលកម្ម​រំពឹង​អាច​រៀបចំ​ការប្រកួត​ថ្នាក់​តំបន់ ក្រោយ​បើក​វគ្គ​មន្ត្រី​បច្ចេកទេស​អន្តរជាតិ​

2022/03/02 05:30:08 pm        88

​អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បានបង្ហាញ​សុទិដ្ឋិនិយមនឹងមាន​ធនធាន​មន្ដ្រី​បច្ចេកទេស ដែល​អាច​រៀបចំ​ការប្រកួត​កម្រិត​តំបន់​បាននាពេលខាងមុខ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​អត្តពលកម្ម​អន្ដរជាតិ​កម្រិត​១ ដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​អត្តពលកម្ម​អាស៊ី។​

​វគ្គ​បណ្ដុះបណ្ដាល​នេះគ្រោង​សិក្សា​ទាំង​ទ្រឹស្ដី និង​អនុវត្ត​ផ្ទាល់​រយៈពេល ៥​ថ្ងៃនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោចាប់​ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២២ ក្រោម​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស​អន្ដរជាតិលោក Valson Cuddinkotta ប្រធាន​បច្ចេកទេស​សហ​ព័ន្ធ​អត្តពលកម្ម​អាស៊ី ខណៈ​ពិធី​បើក​វគ្គបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា។​ ​ឯកឧត្តម សំហេង បុរស បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​សហព័ន្ធកំពុង​ខ្វះខាត​ធនធាន​មន្ដ្រី​បច្ចេកទេស​កម្រិត​ខ្ពស់ ដើម្បី​រៀបចំ​ការប្រកួត​កម្រិត​តំបន់។ ដូច្នេះ​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្តម​សង្ឃឹមថា សិក្ខាកាម​ទាំងអស់នឹង​យកចិត្តទុកដាក់​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​ក្នុង​ការសិក្សា ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឈានទៅ​រៀបចំ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​ក៏​កំពុង​ត្រៀម​រៀបចំ​មន្ដ្រី​ជំនាញ​មួយក្រុម ដើម្បី​ពិនិត្យ​លទ្ធភាព​បញ្ជូនទៅ​ដកស្រង់​បទពិសោធ និង​រៀនសូត្រ​បន្ថែមនៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ហើយ​សិក្ខាកាម​គំរូនៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ ក៏​នឹងត្រូវ​បានជ្រើសរើស​ចូលរួម​បេសកកម្ម​នេះ​ផងដែរ។ ដូច្នេះ​ឯកឧត្តមបាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់ត្រូវ​យកចិត្តទុកដាក់​សិក្សា​ឲ្យ​បានល្អ​បំផុត។​

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ ក្នុងនាម​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ដែល​ខិតខំ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នេះ​ឡើង ពិសេស​បង្ហាញ​ឲ្យ​ឃើញ​ការគាំទ្រ​របស់​សហព័ន្ធ​អត្តពលកម្ម​អាស៊ី ចំពោះ​ការអភិវឌ្ឍ​នៃ​វិស័យ​កីឡាអត្តពលកម្មក​ម្ពុ​ជា ហើយ​នេះ​ក៏​ជាស​ញ្ញាណ​វិជ្ជមាន​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ដែរ។​ ​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​អត្តពលកម្ម​អន្ដរជាតិ​កម្រិត​១ ដែល​សហការ​រៀបចំរ​វាង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត និង​សហព័ន្ធ​អត្តពលកម្ម​អាស៊ី​នេះបែង​ចែកជា ២​វគ្គ វគ្គ​ទី​១ រៀបចំ​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៥ ខែមីនាមាន​សិក្ខាកាម​ចូលរួម ២៥​នាក់ ហើយ​វគ្គ​ទី​២ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ខាងមុខដែល​គ្រោង​មាន​សិក្ខាកាម​ចូលរួម ២៥​នាក់​ដូចគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm