ប្រេងឡើងថ្លៃ បន្ទាប់ពីមានព័ត៌មានថា អាមេរិក ស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងទៀតរបស់វ៉េណេស៊ុយអេឡា

2025/12/22 09:56:39 pm        351

តម្លៃប្រេងបានបន្តកំណើនយ៉ាងល្អរបស់ខ្លួនជាថ្មីម្ដងទៀតនៅថ្ងៃចន្ទ (២២ ធ្នូ) នេះ បន្ទាប់ពីក្រុមមន្ត្រីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិក បានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងទៀតហើយ ក្នុងដែនទឹកអន្តរជាតិ នៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ដែលបង្កើនភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ថ្មី ខណៈការស្ទាក់ចាប់ចុងក្រោយបំផុតនេះ គឺជានាវាទីបីហើយ។

សន្ទស្សន៍ប្រេងឆៅ Brent បានកើនឡើង ៤៦សេន ឬ ០,៨% ដល់តម្លៃ ៦០,៩៣ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ៤:០០នាទី ព្រឹកព្រលឹមថ្ងៃចន្ទនេះ ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ៤៦សេន ឬ ០,៨% ដល់តម្លៃ ៥៦,៩៨ ដុល្លារ។

អ្នកវិភាគទីផ្សារប្រេងជាន់ខ្ពស់នៅស្ថាប័ន Sparta Commodities បានលើកឡើងថា “ទីផ្សារសកលកំពុងទទួលដឹងលឺចំពោះការពិតដែលថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងប្រើវិធីសាស្រ្តដ៏តឹងរ៉ឹងបំផុតមួយចំពោះការជួញដូរប្រេងរបស់វ៉េណេស៊ុយអេឡា”។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២១ ធ្នូ) ថា កងឆ្មាំល្បាតឆ្នេរអាមេរិក បានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងទៀតហើយ ក្នុងដែនទឹកអន្តរជាតិ នៅជិតវ៉េណេស៊ុយអេឡា ដោយធ្វើឱ្យចំនួនសរុបនៃនាវាដែលត្រូវបានរឹបអូស កើនដល់ ៣គ្រឿង គិតចាប់តាំងពីថ្ងៃទី១០ ខែធ្នូ មក។ យ៉ាងណាមិញ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm