កូរ៉េខាងត្បូង បើកការស៊ើបអង្កេតឯករាជ្យលើសោកនាដកម្មធ្លាក់យន្តហោះ Jeju Air ក្នុងឆ្នាំ២០២៤

2025/12/22 10:49:26 pm        80

សភាកូរ៉េខាងត្បូង បានអនុម័តសេចក្តីព្រាងច្បាប់មួយនៅថ្ងៃចន្ទ (២២ ធ្នូ) នេះ ដើម្បីបើកការស៊ើបអង្កេតឯករាជ្យ ទៅលើហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្លាប់មនុស្ស ១៧៩នាក់ នៅក្នុងគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតនៅលើទឹកដីកូរ៉េខាងត្បូង។

គណៈកម្មការមួយដែលមានសមាជិកសភាចំនួន ១៨រូប នឹងស៊ើបអង្កេតពីមូលហេតុដែលអាចកើតមាន នៃការធ្លាក់យន្តហោះនេះ រួមទាំងថា តើមានវិធានការគ្រប់គ្រាន់ដើម្បីទប់ទល់នឹងហានិភ័យនៃការបុកសត្វស្លាបលើអាកាស ការខូចម៉ាស៊ីន ឬបញ្ហាមេកានិកណាមួយដែរឬទេ រួមទាំងត្រួតពិនិត្យជញ្ជាំងទំនប់នៅចុងផ្លូវរត់ ដែលយន្តហោះបានបុករួចផ្ទុះឆេះ។

យោងតាមសេចក្តីព្រាងច្បាប់នេះ ការស៊ើបអង្កេតក៏នឹងពិនិត្យមើលថា តើភ្នាក់ងាររដ្ឋាភិបាលបានព្យាយាមបិទបាំង ឬនិយាយសម្រាល លើអ្វីដែលត្រូវបានរកឃើញក្នុងអំឡុងពេលស៊ើបអង្កេតផ្លូវការដែរឬទេ។ គណៈកម្មការឯករាជ្យនេះត្រូវបង្កើតឡើង អំឡុងពេលដែលការស៊ើបអង្កេតដោយឡែកមួយ ដឹកនាំដោយរដ្ឋាភិបាល ពីក្រុមប្រឹក្សាស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍និងផ្លូវដែក នៅតែបន្ត ដោយមិនទាន់បានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួននៅឡើយទេ មកទល់ពេលនេះ។

គួររម្លឹកថា យន្តហោះប៊ូអ៊ីង 737-800 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដឹកអ្នកដំណើរសរុប ១៨១នាក់ បានចុះចតនៅអាកាសយានដ្ឋាន Muan របស់កូរ៉េខាងត្បូង ដោយគ្មានកង់ ហើយបានហោះហួសផ្លូវរត់ បុកនឹងជញ្ជាំងទំនប់របស់ព្រលានយន្តហោះ រួចហើយក៏ផ្ទុះឆេះ បណ្តាលឱ្យមនុស្ស ១៧៩នាក់ស្លាប់ និង ២នាក់រួចជីវិត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm