ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់កិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីថា EAEU កំពុងរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ហើយទីក្រុងញូវដែលី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនការងារលើកិច្ចព្រមព្រៀងនេះ។
ប្រមុខរដ្ឋរុស្ស៊ីរូបនេះ បាននិយាយថា៖«កិច្ចព្រមព្រៀងអនុគ្រោះមួយក៏កំពុងត្រូវបានដំណើរការជាមួយប្រទេសឥណ្ឌា ជាប្រទេសមួយដែលបន្តគោលនយោបាយការបរទេសអធិបតេយ្យភាព ដែលជាដៃគូដែលអាចទុកចិត្តបានជាមួយនឹងទីផ្សារដែលមានប្រជាជនចំនួន ១,៥ ពាន់លាននាក់ និងផលិតផលក្នុងស្រុកសរុបប្រហែល ៤ ពាន់ពាន់លានដុល្លារ» ដោយបន្ថែមថា៖«ការពិគ្រោះយោបល់ជុំទី ១ លើអត្ថបទនៃកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងកាលពីមួយខែមុន»។
លោកប្រធានាធិបតីបានបញ្ជាក់ថា៖«ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់យើងទៅកាន់ទីក្រុងញូវដែលីថ្មីៗនេះ ភាគីឥណ្ឌាបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនដំណើរការនៃការយល់ព្រមលើឯកសារសំខាន់នេះ»៕
