ពានរង្វាន់​អភិបាលខេត្ត​កណ្ដាល​ឈាន​ដល់​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​ចុង​សប្ដាហ៍​នេះ​

2022/03/02 05:44:31 pm        94

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្ដាលនឹង​ឈានដល់​វគ្គ ៨​ក្រុម​ចុងក្រោយ ឬ​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រនា​ចុង​សប្ដាហ៍​នេះហើយ ក្រោយ​ដំណើរ​ការប្រកួត​ជម្រុះ​តាម​ពូ​ល​អស់​រយៈពេល ១​ខែ​កន្លងមក។​

​សម្រាប់​បេក្ខភាពដែល​ឡើង​មកដល់​វគ្គ ៨​ក្រុម​ចុង​ក្រោយនេះរួមមាន​ក្រុម TN Kandal និង​ក្រុម​ស្វាយ​រលំ​អេ​ហ្វ​ស៊ីឈរ​លេខ​១ និង​លេខ​២ ពូ​ល A, ក្រុមយុវជន​ស្រុក​កៀនស្វាយ និង​យុវជន​ស្រុក​មុខកំពូលឈរ​លេខ​១ និង​លេខ​២ ពូ​ល B, ក្រុមយុវជន​ស្រុក​ល្វាឯម និង​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលឈរ​លេខ​១ និង​លេខ​២ ពូ​ល C និង​ក្រុមយុវជន​ក្រុង​តាខ្មៅ និង​ក្រុមយុវជន​ស្រុក​ខ្សាច់កណ្ដាលឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល D។​ ​ចំពោះ​ការប្រកួត​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះនឹងធ្វើ​ឡើង ២​ថ្ងៃក្នុងនោះ​នៅ​ថ្ងៃទី​០៥-​មីនា​មាន ២​គូរួមមាន​ក្រុម TN Kandal ជួប​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាល និង​ក្រុមយុវជន​ស្រុក​កៀនស្វាយត្រូវ​ជួប​ក្រុមយុវជន​ស្រុក​ខ្សាច់​កណ្ដាល។ រីឯ​ថ្ងៃទី​០៦-​មីនាមាន ២​គូ​ដូចគ្នាគឺ​ក្រុមយុវជន​ស្រុក​ល្វាឯមជួប​ក្រុម​ស្វាយ​រលំ​អេ​ហ្វ​ស៊ី និង​ក្រុមយុវជន​ក្រុង​តាខ្មៅជួប​ក្រុមយុវជន​ស្រុក​មុខកំពូល។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ធ្លាប់មាន​ប្រសាសន៍ថា គោលបំណងនៃ​ការផ្ដួចផ្ដើម​គំនិត​រៀប​ចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បីបំផុសស្មារតី​បំផុស​ចលនា​យុវជននៅតាម​បណ្តា​ក្រុង​-​ស្រុក និង​មន្ទីរជំនាញ​ជុំវិញ​ខេត្ត ក៏ដូចជា​វិស័យ​ឯកជន ដែល​ស្រលាញ់​វិស័យ​កីឡា មានឱកាស​បង្ហាញ​សមត្ថភាព ទេពកោសល្យ ហើយ​ក្លាយជា​ធនធាន​តំណាង​ខេត្តសម្រាប់​ឈានទៅ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​គឺ​គាំទ្រ​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​អភិបាលខេត្ត​កណ្ដាលឆ្នាំ​២០២២ នេះបានចាប់ផ្ដើម​ការប្រកួត​តាំងពី​ថ្ងៃទី​០២ ខែកុម្ភៈ​មកម្ល៉េះដោយមាន ១៨​ក្រុម​ចូលរួមមកពី​មន្ទីរ រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ១១ និង​វិស័យ​ឯកជន​ក្នុង​ខេត្តកណ្ដាល ហើយ​បាន​បែង​ចែកជា ៤​ពូ​លក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម និង ៥​ក្រុម ហើយ​ការប្រកួត​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm