ចិននឹងដាក់កាតព្វកិច្ចពន្ធរហូតដល់ ៤២,៧ភាគរយ លើផលិតផលទឹកដោះគោរបស់ EU

2025/12/23 01:28:53 am        83

ប្រទេសចិន នៅថ្ងៃចន្ទ (ទី២២ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងដាក់កាត្វកិច្ចពន្ធបណ្តោះអាសន្ន លើ «ផលិតផលពាក់ព័ន្ធនឹងទឹកដោះគោមួយចំនួន» នាំចូលពីសហភាពអឺរ៉ុប (EU) ជាចំណាត់ការចុងក្រោយបង្អស់ នៅក្នុងជម្លោះពាណិជ្ជកម្ម ដែលរាលដាលចាប់ពីអាហារ រហូតដល់រថយន្តអគ្គិសនី។

«កាតព្វកិច្ចពន្ធបណ្ដោះអាសន្ន» ដែលមានចន្លោះចាប់ពី ២១,៩ភាគរយ ទៅ ៤២,៧ភាគរយ ចូលជាធរមាន នៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ)។ ក្រសួងពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទំនិញជាច្រើនមុខ បានរងប៉ះពាល់ ដែលរួមមានឈីសស្រស់ និងកែច្នៃ ទឹកដោះគោកក ឈីសពណ៌ខៀវ និងទឹកដោះគោ និងក្រែមមួយចំនួន។

ក្រុមមន្ត្រីបានចាប់ផ្តើមការស៊ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធន នៅក្នុងខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបានទទួលសំណើពីសមាគមទឹកដោះគោរបស់ប្រទេសចិន។ ការស៊ើបអង្កេត នឹងបញ្ចប់នៅខែកុម្ភៈ។

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ការរកឃើញបឋម បានបង្ហាញពីការមានទំនាក់ទំនង រវាងការឧបត្ថម្ភធនរបស់ EU និង «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» ចំពោះឧស្សាហកម្មទឹកដោះគោ ក្នុងស្រុករបស់ខ្លួន។

ពន្ធថ្មីលើទឹកដោះគោរបស់ EU កើតឡើងមួយសប្តាហ៍បន្ទាប់ពីទីក្រុងប៉េកាំង បានបញ្ជាក់ថា ខ្លួននឹងដាក់ពន្ធប្រឆាំងការបង្ខូចតម្លៃទីផ្សារ លើការនាំចូលសាច់ជ្រូករបស់ EU សម្រាប់រយៈពេល ៥ឆ្នាំ។ កាតព្វកិច្ចទាំងនោះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែធ្នូ ហើយមានចាប់ពី ៤,៩ភាគរយ ដល់ ១៩,៨ភាគរយ ដោយថយចុះពីកាតព្វកិច្ចពន្ធបណ្តោះអាសន្ន ចន្លោះពី ១៥,៦ ទៅ ៦២,៤ភាគរយ ដែលបានអនុវត្តតាំងពីខែកញ្ញាមក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        56
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm