ឥណ្ឌា និងណូវែលសេឡង់ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង ២ ដល់តម្លៃរាប់រយលានដុលលារ ។
ទីក្រុងញូវដែលី និងទីក្រុង Wellington បញ្ឈប់កិច្ចព្រមព្រៀងនៅថ្ងៃចន្ទនេះ ដោយពួកគេនិយាយថា កិច្ចព្រមព្រៀងត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាជាផ្លូវការនៅត្រីមាសដំបូងក្នុងឆ្នាំក្រោយ ។
សេចក្តីប្រកាសនេះ បានកើតមានឡើង ពេលដែលរដ្ឋាភិបាលនៅទូទាំងសកលលោកព្យាយាមធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម ដោយសារភាពពុំច្បាស់លាស់បង្កឡើងដោយសារការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ក្រុមមន្រ្តីនិយាយថា ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងទទួលបានការនាំចេញទំនិញដោយគ្មានគិតពន្ធទាំងអស់ទៅកាន់ណូវែលសេឡង់ ។ ទីក្រុង Wellington នឹងទទួលបានសម្បទានពន្ធ និងការចូលទីផ្សារសម្រាប់ប្រហែល ៧០ភាគរយនៃបន្ទាត់ពន្ធរបស់ឥណ្ឌា ដោយគ្របដណ្តប់លើការនាំចេញរបស់ណូវែលឡេសឡង់ទៅកាន់ឥណ្ឌាតាមដំណាក់កាល ។
ណេវែលសេឡង់ ព្យាយាមបង្កើនការនាំចេញផលិតផលទឹកដោះគោ ផ្លែឈើ រោមចៀម និងស្រាទៅកាន់ប្រទេសឥណ្ឌា ។
ការទទួលបានផលធំបំផុតរបស់ឥណ្ឌាពីការឥតគិតពន្ធចូលទៅកាន់ទីផ្សារណូវែលសេឡង់ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទាំងវាយនភណ្ឌ សម្លៀកបំពាក់ ទំនិញវិស្វកម្ម ស្បែក ស្បែកជើង និងផលិតផលគ្រឿងសមុទ្រ ៕