អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥នេះថា ទាំងកម្ពុជា និងថៃ គឺជាសមាជិកសំខាន់នៃអាស៊ាន។ ចិនកោតសរសើរ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសម៉ាឡេស៊ី ក្នុងការធានាសន្តិភាព។
លោកបន្ត ចាប់តាំងពីមានជម្លោះរវាងប្រទេសទាំងពីរ ចិនបានចូលរួមយ៉ាងសកម្មជាមួយភាគីទាំងពីរដើម្បីស្វែងរកសន្តិភាព ក្នុង រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានជជែកតាមទូរសព្ទជាមួយសមភាគីកម្ពុជា និងថៃ ផងដែរ។
លោកបានបន្ថែម ចិនក៏បានបញ្ជូនប្រេសិតពិសេតរបស់ខ្លួនមកកាន់ប្រទេសទាំងពីរថែមទៀតផង។
