យោធាអ៊ីស្រាអែលវាយប្រហារតំបន់វ៉េសប៊ែងដោយកម្ទេចអគារស្នាក់នៅរបស់អ្នកស្រុក

2025/12/23 03:11:19 am        69

អ៊ីស្រាអែល បានវាយប្រហារទីក្រុងនានានៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង និងបានកម្ទេចអគារលំនៅដ្ឋានរបស់អ្នកស្រុក ។

ទាហានបានបាញ់គ្រាប់បែកភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកនៅថ្ងៃចន្ទនេះ ពេលដែលពួកគេកម្ទេចអគារនៅតំបន់ហ្សេរុយសាឡឹមខាងកើត ។ ក្រុមមន្រ្តីប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថា បើកយុទ្ធនាការបំលាស់ទីលំនៅក្នុងទីក្រុង ដោយពួកគេនិយាយថា ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងជាប្រព័ន្ធ ក្នុងការបោសសម្អាតជនប៉ាឡេស្ទីនចេញពីដីរបស់ពួកគេ ។

ជនប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានជម្លៀសចេញ ពេលដែលគ្រឿងចក្រអ៊ីស្រាអែល កម្ទេចអគារលំនៅឋានកម្ពស់ ៤ជាន់ ។ ក្រុមសកម្មជនបានចាត់ទុកថា ជាការកម្ទេចទ្រង់ទ្រាយធំបំផុតនៅតំបន់នោះ ក្នុងឆ្នាំនេះ ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ថា គ្រឿងចក្រ ៣គ្រឿង បានបំផ្លាញអគារផ្ទះល្វែង ១៣ខ្នង នៅសង្កាត់ Wadi Qaddum ភាគខាងត្បូងទីក្រុងចាស់ ស្ថិតក្នុងទីក្រុងហ្សេរុយសាឡឹម ។

កងកម្លាំងអ៊ីស្រាអែល បានបិទផ្លូវ ដាក់ពង្រាយកងកម្លាំង និងដាក់ឲ្យឈរជើងកងកម្លាំងសន្តិសុខនៅលើដំបូងផ្ទះក្បែរគ្នា។ អំឡុងប្រតិបត្តិការនោះដែរ យុវជនម្នាក់ និងបុរសម្នាក់ ត្រូវបានចាប់ខ្លួន ៕


អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm