សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/23 03:11:31 am        193


១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ 

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១៩:៣៥នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១៩:៥៥នាទី យោធាថៃបានបាញ់ផ្លោង, ប្រើប្រាស់រថក្រោះបាញ់បុក និងកាំភ្លើងយន្តលើរថក្រោះចូលភូមិសាស្ត្រជាំតែ។ 

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ៥:០០នាទី ដល់ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ, រថក្រោះ, កាំភ្លើងដៃ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ៧:០០នាទី ដល់ម៉ោង ៨:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

- ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ DTI-2 កាំភ្លើងធំផ្លោងពីចម្ងាយ, កាំភ្លើងត្បាល់ និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងចូលភូមិសាស្ត្រគោល៨, តាថាវ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុក។

- ម៉ោង ១៣:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ និងរថក្រោះបាញ់ចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

- គិតត្រឹមម៉ោង ១៥:០០នាទី យោធាថៃនៅតែបន្តបាញ់នៅភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨ និងប្រាសាទតាមាន់។ 

- ម៉ោង ១៦:១៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាក្នុងភូមិសាស្ត្រអូរកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

- ម៉ោង ១៧:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ២០:១៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

- ម៉ោង ២១:០៣នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។ 

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ៤:៣០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ។ 

- ម៉ោង ៤:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួនភូមិព្រៃចាន់ និងភូមិជោគជ័យ។ 

- ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

- ចាប់ពីម៉ោង ៥:៣០នាទី ដល់ម៉ោង ៦:០៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ 

- ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្រ្តបឹងត្រកួន។ 

- ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ 

- ម៉ោង ៦:០៣នាទី យោធាថៃបានបន្តបាញ់ផ្លោងសន្ធាប់ចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ 

- ម៉ោង ០៦:០៥នាទី រហូតដល់ម៉ោង ៧:៥២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមរថពាសដែក បន្ទាប់មកបានប្រើរថក្រោះព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិព្រៃចាន់ និងបឹងត្រកួន។ 

- ម៉ោង ៦:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មមផ្លោងចំនួន ៤គ្រាប់ចូលភូមិសាស្ត្រឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 

- ចាប់ពីម៉ោង ៦:២៥នាទី ដល់ម៉ោង ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំចំនួន ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និងចំនួន ២គ្រាប់ចូលភូមិសាស្ត្រភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិលចំនួន ១រូបរងរបួស។ 

- ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។ 

- ចាប់ពីម៉ោង ៨:៤០នាទី ដល់ម៉ោង ៩:៣០នាទី យោធាថៃបានផ្លោងចំនួន ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

- ម៉ោង ៩:៥៦នាទី យោធាថៃបន្តបាញ់ផ្លោងសន្ធាប់ចូលខាងក្រោយភូមិសាស្ត្រភូមិព្រៃចាន់។ 

- ម៉ោង ១០:១២នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិចំការគ។ 

ម៉ោង ១០:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើអាគារឯកជន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅប្រមាណជាង ៣០គ្រាប់ (កាំភ្លើងដៃ) នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ 

- ម៉ោង ១១:៤៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកក្នុងភូមិសាស្រ្តបឹងត្រកួន។ 

- ម៉ោង ១២:១២នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដា។ 

ម៉ោង ១២:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់។ 

- ម៉ោង ១៤:៤២នាទី យោធាថៃបានបាញ់ផ្លោងមកលើទីតាំងភូមិប្រជាជនស៊ីវិលកំពុងរស់នៅប្រមាណជាង ៤០គ្រាប់នៅក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

- ម៉ោង ១៧:២៥នាទី យោធាថៃបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្តភូមិទួលពង្រ សង្កាត់អូរឬស្សី ខេត្តបន្ទាយមានជ័យ។

កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm