វិមានក្រឹមឡាំង៖ ការសន្និដ្ឋានរបស់ចារកម្មអាមេរិកដកស្រង់ដោយសារព័ត៌មាន Reuters គឺ «មិនពិត»

2025/12/23 03:33:14 am        245


វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២២ ខែធ្នូ) នេះ បានឲ្យដឹងថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក គឺមិនត្រឹមត្រូវឡើយ ប្រសិនបើគេជឿថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់ដណ្តើមយកអ៊ុយក្រែនទាំងអស់ និងផ្នែកខ្លះរបស់អឺរ៉ុប ដែលធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀត។

សារព័ត៌មាន Reuters បានដកស្រង់ប្រភពមិនបង្ហាញអត្តសញ្ញាណចំនួន ៦ កាលពីសប្តាហ៍មុន ដែលបាននិយាយថា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានបន្តព្រមានថា លោក Putin មិនបានបោះបង់ចោលនូវអ្វីដែលហៅថា គោលបំណងរបស់លោក ក្នុងការដណ្ដើមយកដែនដីអ៊ុយក្រែនទាំងអស់ និងកាន់កាប់វិញនូវផ្នែកខ្លះរបស់ទ្វីបអឺរ៉ុប ដែលធា្លប់ស្ថិតក្នុងអតីតប្លុកសូវៀត។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូ មិនដឹងថា ប្រភពដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Reuters គួរឲ្យមានភាពជឿជាក់កម្រិតណានោះទេ ប៉ុន្តែប្រសិនបើរបាយការណ៍នេះត្រឹមត្រូវ នោះការសន្និដ្ឋានរបស់ស៊ើបការណ៍សម្ងាត់អាមេរិក គឺខុស។ លោក Peskov បាននិយាយអំពីការសន្និដ្ឋាននៃការស៊ើបការណ៍សម្ងាត់ថា «នេះគឺជារឿងមិនពិតទាំងស្រុង»។

គួរបញ្ជាក់ថា លោក Putin បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងដែនដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវនេះកងកម្លាំងរុស្ស៊ីគ្រប់គ្រងប្រហែល ១ភាគ៥ នៃដែនដីរបស់ប្រទេសនេះ។ មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែនមួយចំនួន បានចោទប្រកាន់លោក Putin ថា មានមហិច្ឆតាលើសពីអ៊ុយក្រែនទៅទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm