ប្រធានក្រុមការងារចុះជួយឃុំទួលសាលា ប្រាប់គ្រួសារកងទ័ពនៅជួរមុខជឿជាក់​លើថ្នាក់ដឹកនាំ​ក្នុងការ​ការពារទឹកដី

2025/12/23 05:49:31 pm        214

កំពង់ស្ពឺ៖ ឧត្តមអគានុរក្សថ្នាក់លេខ២ លោក ទិន សុវណ្ណនី ប្រធានក្រុម​ការងារចុះ​ជួយ​ឃុំ​ទួល​សាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់គ្រួសារវីរកងទ័ពសមរភូមិមុខ និង​បង​ប្អូន​ជន​ភៀសសឹក ឱ្យបន្តភាពអត់ធ្មត់ ហើយជឿជាក់លើថ្នាក់ដឹកនាំមានសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារ​បូ​រ​ណភា​ព​ទឹកដី ទប់ទល់នឹងអំពើ ឈ្លានពានដែនអធិបតេយ្យរបស់សៀម ដែលកំពុង​មាន​ភាព​តាន​តឹង ​និងក្តៅគគុកនោះ ។

ការលើកទឹកចិត្តនេះ ធ្វើឡើងគ្រាដែលដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំទួលសាលា ជួបសំណេះសំណាល ប្រគល់សំលៀកបំពាក់ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់គ្រួសារកងទ័ពសមរភូមិមុខ និងជនភៀសសឹក ចំនួន៦០គ្រួសារ ស្ថិតនៅក្នុងឃុំទួលសាលា នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ ។

ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទិន សុវណ្ណនី បានបង្ហាញនូវការឈឺចាប់ និងសោកស្តាយ ដែលបានឃើញពលរដ្ឋត្រូវភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានពីប្រទេសសៀម ដែលស្ថានភាពនេះ បានធ្វើឱ្យជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែយ៉ាងណា សូមទឹកចិត្តឱ្យពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំសាមគ្គីគ្នា ដូចចង្កឹះមួយបាច់ទើបសត្រូវមិនអាចកាច់បំបាក់បាន ។

ប្រធានក្រុមការងារចុះជួយឃុំទួលសាលា បានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋភៀសសឹកពិតជាមានការលំបាកខ្លាំង ប៉ុន្តែអ្វីដែលរឹតតែសង្វេគ និងគួរឱ្យអាណិតអាសូរបំផុតនោះ គឺវីរកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពាននៃទាហានសៀម ដោយពលរដ្ឋខ្មែរទាំងអស់ត្រូវខិតខំតស៊ូក្នុងគ្រាលំបាកនេះ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពទាំងអស់ ខណៈអ្នកនៅ ជួរក្រោយ ថ្វីត្បិតមិនអាចកាន់អាវុធតតាំង ជាមួយទាហានឈ្លានពាន តែអាចលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ដើម្បីគាំទ្រវីរភាពដ៏អង់អាចរបស់វីរកងទ័ព និងប្រជាជនយើងដូចគ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តកំពង់ស្ពឺ ក៏ដូចជាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជារឿយៗ ក៏បានក្រើនរំឭកដល់ក្រុមការងារទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគិតគូដល់ការរស់នៅរបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ដែលបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ទៅរកទីសុវត្ថិភាព ដើម្បីគេចចេញពីការវាយប្រហាររបស់កងទ័ពសៀម ។ ក្នុងដំណាក់កាលនេះ ក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងខេត្ត ត្រូវធានាដល់ការរស់នៅ និងហូបចុកប្រចាំថ្ងៃ ដោយមិនមានការរើសអើង រហូតដល់សង្គ្រាមឈ្លានពានត្រូវបានបញ្ចប់ ។ ទន្ទឹមនោះចំពោះកុមារដែលបានភៀសសឹកអាជ្ញាធរ និងក្រុមការងារ ត្រូវផ្តល់លក្ខណៈងាយស្រួលដល់ពួកគេបានចូលរៀន នៅសាលាបណ្តោះអាសន្នផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm