លោក Trump ព្រមានមេដឹកនាំវ៉េណេស៊ុយអេឡា កុំឱ្យរឹងរូស ខណៈអាមេរិក បន្តបង្កើនសម្ពាធ

2025/12/23 06:53:25 pm        119

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានចេញការព្រមានថ្មីមួយដល់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro ខណៈកងកម្លាំងសហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរឹបអូសនាវាដឹកប្រេងក្នុងសមុទ្រការ៉ាអ៊ីប ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន លើរដ្ឋាភិបាលទីក្រុងការ៉ាកាស។

យុទ្ធនាការដាក់សម្ពាធរបស់លោក Trump ទៅលើលោក Maduro រួមមាន វត្តមានយោធាកាន់តែខ្លាំងក្លានៅក្នុងតំបន់ និងការវាយប្រហារដោយយោធាជាង ២០លើកលើនាវាសង្ស័យថាជួញដូរគ្រឿងញៀនដែនទឹកជិតប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ១០០នាក់មកហើយ។

នៅពេលត្រូវអ្នកសារព័ត៌មានសាកសួរថា តើគោលដៅគឺដើម្បីបង្ខំលោក Maduro ឱ្យចុះពីអំណាចមែនឬទេ លោក Trump ឆ្លើយបែបមិនច្បាស់លាស់ថា “ប្រហែលជាបែបនេះ គឺអាស្រ័យលើលោក Maduro ប៉ុន្តែនេះជាជំហានដ៏ឆ្លាតវៃក្នុងការធ្វើដូច្នេះ”។ លោកក៏បានព្រមានថា "ប្រសិនបើលោក Maduro នៅតែប្រកាន់ឥរិយាបថរឹងរូស នោះនឹងជាលើកចុងក្រោយហើយដែលលោកអាចរឹងរូសបាន"។

បន្ថែមពីលើការវាយប្រហារលើទូកសង្ស័យ លោក Trump ក៏បានប្រកាសពី «ការបិទផ្លូវទាំងស្រុង» លើនាវាជាប់ទណ្ឌកម្មទាំងអស់ដែលដឹកប្រេងចូល និងចាកចេញពីវ៉េណេស៊ុយអេឡា ជាមួយនឹងការរឹបអូសនាវាជាច្រើនគ្រឿង។ នៅពេលត្រូវសាកសួរថា តើនឹងមានអ្វីកើតឡើងចំពោះប្រេងក្នុងនាវាដែលរឹបអូសបាននោះ លោក Trump បានឆ្លើយថា "អាមេរិកប្រហែលជាលក់ ឬក៏អាចទុក" ហើយក៏អាចត្រូវបានប្រើដើម្បីបំពេញបន្ថែមទុនបម្រុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm