ទួរគីរំពឹងថា ដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៦

2025/12/23 07:16:53 pm        168

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃចន្ទ (២២ ធ្នូ) ថា ទីក្រុងអង់ការ៉ា រំពឹងយ៉ាងមុតមាំថា ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ បន្ទាប់ពីកិច្ចចរចាជាមួយក្រុមមន្ត្រីអាមេរិក កាតា និងអេហ្ស៊ីប នៅទីក្រុង Miami កាលពីចុងសប្តាហ៍កន្លងទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងដាម៉ាស លោក Fidan បាននិយាយថា ការពិភាក្សានោះបានផ្តោតសំខាន់លើឧបសគ្គនានា ក្នុងការជំរុញកិច្ចព្រមព្រៀងទៅកាន់ដំណាក់កាលបន្ទាប់ ដោយបន្ថែមថា អាទិភាពសំខាន់គឺជាអភិបាលកិច្ចនៃដែនដីហ្កាហ្សា ដែលនឹងត្រូវទទួលយកដោយក្រុមមួយ ដឹកនាំដោយជនជាតិប៉ាឡេស្ទីន។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញកាលពីថ្ងៃសៅរ៍ដោយប្រេសិតអាមេរិក លោក Steve Witkoff បានឱ្យដឹងថា អ្នកតំណាងមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងទួរគី បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅទីក្រុង Miami ដើម្បីពិនិត្យឡើងវិញនូវជំហានបន្ទាប់លើបទឈប់បាញ់ហ្កាហ្សា ក្រោមផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ដំណាក់កាលទីពីរនៃផែនការសន្តិភាពនេះមានន័យថា កងទ័ពអ៊ីស្រាអែលត្រូវដកថយបន្ថែមទៀត ការបង្កើតអាជ្ញាធរបណ្ដោះអាសន្នដើម្បីគ្រប់គ្រងទឹកដីប៉ាឡេស្ទីននេះ ការដាក់ពង្រាយកងកម្លាំងសន្តិសុខអន្តរជាតិ និងការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        186
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        226
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm