លោកRafael Grossi ប្រកាសពីបេក្ខភាពសម្រាប់តំណែងប្រមុខUN ជាមួយនឹងចក្ខុវិស័យកំណែទម្រង់ស៊ីជម្រៅ

2025/12/23 07:39:32 pm        187

ប្រទេសអាហ្សង់ទីន បានបង្ហាញជាផ្លូវការ លោក Rafael Grossi ដែលបច្ចុប្បន្នជាអគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ជាបេក្ខជនរបស់ប្រទេសសម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ដោយអ្នកការទូតរូបនេះបានរិះគន់យ៉ាងខ្លាំងចំពោះស្ថាបនេះ និងបានបញ្ជាក់ពីចក្ខុវិស័យរបស់លោកសម្រាប់ការផ្លាស់ប្តូរ។

ថ្លែងនៅក្នុងពិធីមួយនៅក្រសួងការបរទេសអាហ្សង់ទីន លោក Grossi អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសអូទ្រីស បានសង្កត់ធ្ងន់លើបទពិសោធន៍របស់លោកក្នុងការគ្រប់គ្រងវិបត្តិអន្តរជាតិដ៏ស្មុគស្មាញ និងបានអំពាវនាវឱ្យមានវិធីសាស្រ្តសកម្មបន្ថែមទៀត និងជាក់ស្តែងជាងមុនចំពោះភាពជាអ្នកដឹកនាំរបស់អង្គការសហប្រជាជាតិ។

លោក Grossi បាននិយាយថា «យើងត្រូវការអគ្គលេខាធិការដែលពាក់ស្បែកជើងកវែង ហើយទៅកាន់កន្លែងដែលមានបញ្ហា»។ «យើងត្រូវការអគ្គលេខាធិការដែលទៅនិងឆ្លងកាត់ជួរមុខ ទោះបីជាមានសង្គ្រាមក៏ដោយ»។ លោក Grossi បានបង្ហាញពីប្រវត្តិការងាររបស់លោកនៅទីភ្នាក់ងារ IAEA ដោយបានបញ្ជាក់ពីសមិទ្ធផលរួមមានការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងការទប់ស្កាត់ឧបទ្ទវហេតុនុយក្លេអ៊ែរនៅរោងចក្រ Zaporizhzhia និងការរក្សាការសន្ទនាជាមួយអ៊ីរ៉ង់ ទោះបីជាមានការគំរាមកំហែងក៏ដោយ។ អ្នកការទូតអាហ្សង់ទីនរូបនេះ មិនបានគេចវេះពីការរិះគន់ស្ថានភាពបច្ចុប្បន្នរបស់អង្គការសហប្រជាជាតិទេ ដោយបានសម្តែងការព្រួយបារម្ភអំពីអវត្តមានរបស់អង្គការនេះពីជម្លោះសកលធំៗ។ ដំណើរការជ្រើសរើសអ្នកបន្តតំណែងពីលោក Antonio Guterres ដែលអាណត្តិរបស់លោកនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គលេខាធិការបន្ទាប់នឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm