បាល់ទាត់៖ ក្លិបបាល់ទាត់អ៊ុយក្រែន Shakhtar Donetsk បានសំរេចជម្លៀសកីឡាករបរទេសរបស់ខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសរ៉ូម៉ានី បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។ ក្លិបនៅក្របខណ្ឌ Ukrainian Premier League មួយនេះបានធ្វើការជាមួយ UEFA ក្នុងការសម្របសម្រួលជម្លៀសកីឡាកររបស់ខ្លួនចេញពីការវាយប្រហារ។
Shakhtar Donetsk ក៏បានបញ្ជាក់ដែរថា ក្លិបផ្សេងទៀតរបស់អ៊ុយក្រែនដូចជា Dynamo Kyiv និង SK Dnipro-1 ក៏បានធ្វើការជម្លៀសកីឡាករបរទេសរបស់ខ្លួនដែរ។ Shakhtar Donetsk កំពុងនាំមុខគេនៅក្របខណ្ឌលីគកំពូលអ៊ុយក្រែន និងបានធ្វើការប្រកួតតាំងពីថ្ងៃទី១១ ខែធ្នូម្ល៉េះដោយសារវិសមកាលរដូវរងា ស្របពេលដែលកាលវិភាគលីគដែលត្រូវបន្តក៏ត្រូវបានផ្អាកទៀត ដោយសារកងទ័ពរុស្ស៊ីចាប់ផ្តើមវាយលុកឈ្លានពានចូលទឹកដីអ៊ុយក្រែន៕
អត្ថបទ៖នាង សុភាវុធ