លោក Thierry Mariani ដែលជាសមាជិកសភាអឺរ៉ុប (MEP) បានប្រាប់សារព័ត៌មាន TASSថា អឺរ៉ុបមិនមានលុយ ដើម្បីបន្តឧបត្ថម្ភអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ីទេ ដូច្នេះការសម្របសម្រួល គឺជាដំណោះស្រាយ។

លោកបាននិយាយថា៖«អ៊ុយក្រែនគ្មានលទ្ធភាពសងបំណុល អឺរ៉ុបខ្វះថវិកា ដើម្បីបន្តសង្គ្រាម។ សហភាពអឺរ៉ុបទើបតែសម្រេចចិត្តផ្តល់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ដល់ទីក្រុងគីវ ដែលនឹងមិនអាចសងវិញបានទេ»។ «នេះគឺជាគ្រោះមហន្តរាយសម្រាប់អឺរ៉ុប»។

យោងតាមសមាជិកសភាបារាំងរូបនេះបានឲ្យដឹងថា សព្វថ្ងៃនេះ អឺរ៉ុបពឹងផ្អែកតិចតួចណាស់ចំពោះការដោះស្រាយជម្លោះអ៊ុយក្រែន។ លោកបានកត់សម្គាល់ថា៖«អឺរ៉ុបមិនមែនជាអ្នកដើរតួសកម្មនាពេលបច្ចុប្បន្នទេ៖ អឺរ៉ុបកំពុងរង់ចាំការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងលទ្ធផលនៃការចរចាដែលសហរដ្ឋអាមេរិកកំពុងធ្វើ។ ប៉ុន្តែខ្ញុំជឿជាក់ថា ប្រសិនបើស្ថានភាពអំណោយផលសម្រាប់ការបន្តការពិភាក្សា ប្រធានាធិប តីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) នឹងប្រែក្លាយពីប្រទេសដែលមានជម្លោះបំផុតមួយ ទៅជាប្រទេសមួយដែលមានសន្តិភាពបំផុត»។
លោកក៏បាននិយាយផងដែរថា លោកមិនឃើញឱកាសណាមួយសម្រាប់អឺរ៉ុប ដើម្បីមានសិទ្ធិនិយាយធំជាងនេះនៅក្នុងការដោះស្រាយជម្លោះនោះទេ។ លោក Mariani បានសង្កត់ធ្ងន់ថា៖ «រហូតមកដល់ពេលនេះ អឺរ៉ុបត្រូវបានទម្លាក់ចុះមកត្រឹម តួនាទីបន្ទាប់បន្សំ។ តួអង្គសំខាន់ៗនៅទីនេះ គឺរុស្ស៊ី និងសហរដ្ឋអាមេរិក។ ប៉ុន្តែវានឹងជាអឺរ៉ុបដែលនឹងបង់វិក្កយបត្រ ខណៈដែលអាមេរិកនឹងទទួលបានកិច្ចសន្យា។ យើងស្ថិតក្នុងស្ថានភាពមួយដែលបារាំង ឬផ្ទុយទៅវិញ អឺរ៉ុបយល់ឃើញយ៉ាងច្បាស់ថា ពួកគេមិនបានគ្រប់គ្រងការ វិវត្តទាំងនោះទេ»៕