អ៊ីតាលីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមានបំណងរក្សាវត្តមានយោធា នៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចាកចេញពីប្រទេសតាមផែនការ ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Guido Crosetto បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសលីបង់ថា៖«ទោះបីជាកងកម្លាំងរក្សាសន្តិភាព UNIFIL ចាកចេញក៏ដោយ អ៊ីតាលីនឹងបន្តធ្វើតួនាទីរបស់ខ្លួន ដោយគាំទ្រដោយទំនុកចិត្តចំពោះវត្តមានអន្តរជាតិ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធលីបង់»។

នៅពេលសួរដោយសារព័ត៌មាន AFP ថាតើនេះមានន័យថា អ៊ីតាលីចង់រក្សាវត្តមានយោធានៅក្នុងប្រទេសលីបង់ឬអត់ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នេះគឺជាការពិត។
កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានដើរតួជាតំបន់ទ្រនាប់ រវាងអ៊ីស្រាអែល និងលីបង់ ចាប់តាំងពីឆ្នាំ ១៩៧៨ ដែលនៅសេសសល់បន្ទាប់ពីអ៊ីស្រាអែលបានបញ្ចប់ការកាន់កាប់ភាគខាងត្បូងលីបង់ ក្នុងឆ្នាំ ២០០០។
លីបង់ចង់ឲ្យ UNIFIL បន្តវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះ។
ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតកាលពីខែសីហា ដើម្បីអនុញ្ញាតឲ្យមានការបន្តចុងក្រោយតែម្តងគត់សម្រាប់ UNIFIL បន្ទាប់ពីមានសម្ពាធពីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួនឲ្យបញ្ចប់អាណត្តិ៕