សូម៉ាលីពង្រឹងសន្តិសុខ នៅមុនការបោះឆ្នោតក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ

2025/12/23 09:48:53 pm        328

រដ្ឋមន្ត្រីសន្តិសុខបាននិយាយកាលពីថ្ងៃអាទិត្យ (ទី ២១ ខែធ្នូ)ថា សូម៉ាលីនឹងដាក់ពង្រាយកម្លាំងសន្តិសុខជាង ១០.០០០ នាក់ នៅក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ មុនពេលការបោះឆ្នោតក្នុងស្រុក នៅសប្តាហ៍ក្រោយ ដែលជា ការបោះឆ្នោតដោយផ្ទាល់លើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ។

ប្រទេសអាហ្វ្រិកខាងកើតនេះ កំពុងតស៊ូដើម្បីចេញពីជម្លោះ និងភាពវឹកវររាប់ទសវត្សរ៍ ដោយប្រយុទ្ធប្រឆាំងនឹងការបះបោរបង្ហូរឈាម និងគ្រោះមហន្តរាយធម្មជាតិញឹកញាប់។

កាលពីខែមេសា ប្រទេសនេះបានចាប់ផ្តើមការចុះឈ្មោះបោះឆ្នោតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលជាជំហានមួយឆ្ពោះទៅរកការបោះឆ្នោតជាសកល និងបញ្ចប់ប្រព័ន្ធបោះឆ្នោតដោយប្រយោល ដែលបានផ្តោតទៅលើញាតិសណ្តានដ៏ស្មុកស្មាញ ចាប់តាំងពីឆ្នាំ ១៩៦៩។

ការបោះឆ្នោតនៅថ្ងៃទី ២៥ ខែធ្នូ ដែលគណបក្សប្រឆាំងបានធ្វើពហិការ ដោយចោទប្រកាន់រដ្ឋាភិបាលសហព័ន្ធថា «ដំណើរការបោះឆ្នោតឯកតោភាគី»នឹងឃើញបេក្ខជនជាង ១.៦០០ នាក់ ប្រកួតប្រជែងយក អាសនៈក្នុងស្រុកចំនួន ៣៩០ នៅក្នុងតំបន់ Banadir ភាគអាគ្នេយ៍។

យោងតាមស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះ មនុស្សជិត ៤០០.០០០ នាក់ បានចុះឈ្មោះបោះឆ្នោត។ 

រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Abdullahi Sheikh Ismail បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖  «យើងបាននិងកំពុងប្រឹងប្រែងដើម្បីធានាសុវត្ថិភាពទីក្រុងនេះ»។ 

លោក Abdikarin Ahmed Hassan ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បាននិយាយថា ការធ្វើដំណើរទាំងអស់ នឹងត្រូវបានកំណត់ នៅថ្ងៃបោះឆ្នោត ដោយអ្នកបោះឆ្នោតត្រូវបានដឹកជញ្ជូនទៅកាន់ការិយាល័យបោះឆ្នោតដោយរថយន្តក្រុង៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm