ក្រសួងឧស្សាហកម្មបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ លើនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing)

2025/12/23 09:49:44 pm        141

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្សព្វផ្សាយពីនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing) ដើម្បីបង្កើនការ យល់ដឹងអំពីប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ដែលជាជំហានសំខាន់មួយក្នុងការធានា និងពង្រឹងប្រព័ន្ធកម្មសិទ្ធិ បញ្ញាជាតិ ឱ្យមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលដែលកំពុងរីកចម្រើន។

​ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយនីតិវិធីចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម និង E-filing”និង "ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម”នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះថា ការស្វែងយល់អំពីអត្ថប្រយោជន៍ នៃកិច្ចការពារ កម្មសិទ្ធិបញ្ញានៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ ព្រមទាំងចំណេះដឹងគ្មានដែនកំណត់ ដល់តក្កករ សិប្បករ សហគ្រិន សហគ្រាសធុនតូច និងមធ្យមកម្ពុជាជាដើម ដែលកំពុងប្រកបរបរអាជីវកម្មរបស់ខ្លួន បានយល់ដឹងពីសារៈសំខាន់នៃកិច្ចការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន និង យល់ដឹងពីនីតិវិធីក្នុងការដាក់ពាក្យសុំចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ព្រមទាំងស្គាល់ពីរបៀបបើប្រាស់ប្រព័ន្ធ E-Filing បានត្រឹមត្រូវ ។ ការយល់ដឹងពីប្រព័ន្ធចុះបញ្ជីច្បាស់លាស់ សាមញ្ញ និងទំនើប ក្នុងការចុះបញ្ជីការពារសិទ្ធិបញ្ញា គឺជាមូលដ្ឋាន សម្រាប់ការច្នៃប្រឌិត ការបង្កើតផលិតផលថ្មីៗ និងការគាំទ្រអាជីវកម្មតូច មធ្យម និងធំទាំងអស់។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា បញ្ហានេះក្រសួងបាននិងកំពុងបន្តអនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយអង្គការកម្ម សិទ្ធិបញ្ញាពិភពលោក WIPO និងទទួលបានការគាំទ្រជំនួយបច្ចេកទេសជាបន្តបន្ទាប់ដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញាជំនាន់ ទី៣ (IPAS3), ការអភិវឌ្ឍប្រព័ន្ធ IPAS4 ស្ដីពីការអភិវឌ្ឍធុរកិច្ច អង្គភាពកម្មសិទ្ធិបញ្ញានៅកម្ពុជា ដោយ upload ឯកសារប្រកាស- នីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ទៅក្នុងប្រព័ន្ធ IPAS, ការប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រ- តក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម និងការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូលដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម កន្លងទៅថ្មីៗនេះ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេវាកម្មដាក់ឯកសារតាមអនឡាញ ចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្មបែបឌីជីថលូបនីយកម្ម សេវាសាធារណៈរបស់ក្រសួង ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អ្នកដាក់ពាក្យសុំ។

លោកស្រី ឱ វណ្ណឌីម៉ា ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម លើកឡើងផងដែរថា សិក្ខាសាលា នេះត្រូវបានរៀបចំឡើងដោយមានបំណង ក្នុងការបង្កើនការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយជាជំហ៊ានៗ ដើម្បីពង្រីកចំណេះដឹង ទាក់ទង នឹងកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជី តក្កកម្ម គំនូរឧស្សាហកម្ម និងការប្រើប្រាស់ប្រព័ន្ធដំណើរការ E-Filing ដែលជាជំហ៊ានសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងគាំទ្រការច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងការ ស្រាវជ្រាវ ច្នៃប្រឌិត នៅតាមសាកលវិទ្យាល័យជាដើម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm