រដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី យល់ព្រមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីអំពើហិង្សានៅទីក្រុងអាឡេប៉ូ

2025/12/23 02:52:55 pm        107

កងកម្លាំងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)ដឹកនាំដោយជនជាតិឃើដ បានយល់ព្រមបន្ធូរបន្ថយភាពតានតឹង កាលពីល្ងាចថ្ងៃចន្ទ នៅទីក្រុងអាឡេប៉ូភាគខាងជើង បន្ទាប់ពីរលកនៃការវាយប្រហារដែលភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមក បានបង្កឲ្យជនស៊ីវិលយ៉ាងហោចណាស់ ពីរនាក់ ស្លាប់ និងជាច្រើននាក់ រងរបួស។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដែលបានដកស្រង់សម្តីក្រសួងការពារជាតិ បាននិយាយថា ទីបញ្ជាការទូទៅរបស់កងទ័ព បានចេញបញ្ជាឲ្យបញ្ឈប់ការកំណត់គោលដៅទៅលើប្រភពបាញ់ប្រហារ របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)។ កងកម្លាំង SDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅពេលក្រោយមកនោះថា ខ្លួនបានចេញការណែនាំឲ្យបញ្ឈប់ការឆ្លើយតបទៅនឹងការវាយប្រហារដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី បន្ទាប់ពីធ្វើការទំនាក់ទំនងដើម្បីបន្ធូរបន្ថយភាពតានតឹង។

ក្រសួងសុខាភិបាលស៊ីរី បាននិយាយថា មនុស្ស ពីរនាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងការបាញ់ផ្លោងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ទៅលើសង្កាត់លំនៅឋាន នៅក្នុងទីក្រុងអាឡេប៉ូ។ អ្នករងរបួស រួមមានកុមារ ពីរនាក់ និងបុគ្គលិកការពារជនស៊ីវិល ពីរនាក់។ អំពើហិង្សា បានផ្ទុះឡើងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងដាម៉ាសថា កងកម្លាំងប្រជាធិបតេយ្យស៊ីរីហាក់ដូចជាមិនមានបំណងគោរពការប្តេជ្ញាចិត្តក្នុងការធ្វើសមាហរណកម្មទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋ តាមកាលកំណត់ចុងឆ្នាំ ដែលបានព្រមព្រៀងគ្នានោះទេ។

ប្រទេសទួរគី ចាត់ទុកកងកម្លាំង SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលគ្រប់គ្រងតំបន់ភាគឦសាននៃប្រទេសស៊ីរី ជាអង្គការភេរវកម្ម ហើយបានព្រមានអំពីសកម្មភាពយោធា ប្រសិនបើក្រុមនេះ មិនគោរពកិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

អគាររងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅហ្កាហ្សាក្លាយជាជម្រកភៀសខ្លួនសម្រាប់ជនប៉ាឡេស្ទីន
2025/12/23 08:44:44 pm        1
ជប៉ុននឹងធ្វើតេស្តភក់រ៉ែកម្រលើកចេញពីបាតសមុទ្រជ្រៅនៅដើមឆ្នាំ ២០២៦ខាងមុខ
2025/12/23 08:31:48 pm        1
ពលរដ្ឋស៊ីរីជាគ្រិស្តបរិស័ទវិលត្រឡប់មកផ្ទះរបស់ពួកគេវិញនៅខេត្ត Idlib បន្ទាប់ពីជម្លៀសខ្លួនច្រើនឆ្នាំ
2025/12/23 08:31:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ កម្ពុជា-បង់ក្លាដែស ផ្ដោតលើនយោបាយ និងការអភិវឌ្ឍវិស័យមួយចំនួន

2025/12/23 09:37:19 pm
​សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
2025/12/23 09:20:54 pm
​អគាររងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅហ្កាហ្សាក្លាយជាជម្រកភៀសខ្លួនសម្រាប់ជនប៉ាឡេស្ទីន
2025/12/23 08:44:44 pm
​BREAKING NEWS | ម៉ោង ២០:៣១នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់ទៀត ដែលជាគ្រាប់ទី៣ហើយ នៅភូមិសាស្ត្រសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
2025/12/23 08:40:35 pm
​ជប៉ុននឹងធ្វើតេស្តភក់រ៉ែកម្រលើកចេញពីបាតសមុទ្រជ្រៅនៅដើមឆ្នាំ ២០២៦ខាងមុខ
2025/12/23 08:31:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/23 01:59:30 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/23 08:34:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:10:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am