បាល់ទាត់៖ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Markus Gisdol បាននិយាយនៅថ្ងៃអង្គារម្សិលមិញថា លោកបានសម្រេចលាលែងពីតំណែងគ្រូបង្វឹកក្លិបរុស្ស៊ី Lokomotiv Moscow ដើម្បីប្រឆាំងតវ៉ានឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ផ្ទុយពីការលើកឡើងរបស់លោក Gisdol ក្លិបរុស្ស៊ី Lokomotiv Moscow ឯណោះវិញបានបញ្ជាក់ថា តាមពិតក្លិបបានបណ្តេញលោក Gisdol ចេញមិនមែនលាលែងពីតំណែងឡើយ។ លោក Markus Gisdol បានទទួលតំណែងដឹកនាំក្លិបនៅ Russian Premier League នេះកាលពីខែតុលា។ គ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះដឹកនាំក្រុមបានតែ ១២ប្រកួតប៉ុណ្ណោះ ខណៈ Lokomotiv Moscow នៅពេលនេះកំពុងឈរលេខ៧ ក្នុងតារាងក្រោយលេងបាន ១៨ប្រកួត៕
អត្ថបទ៖នាង សុភាវុធ