កម្ពុជាអំពាវនាវឱ្យសមាជិកអាស៊ានរួមគ្នាទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដោយមិនរើសអើងគ្នា

2022/03/02 07:59:00 pm        652

ភ្នំពេញ៖ ខណៈបញ្ហាបទល្មើសឧក្រិដ្ឋឆ្លងដែន នៅតែបន្តកើតមានក្នុងតំបន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនមានការរើសអើងគ្នា រួមទាំងការ ផ្ដល់នូវបទពិសោធន៍ទៅគ្នាទៅវិញទៅមក និងការពង្រឹងផ្នែកធនធានមនុស្សផងដែរ ។

ក្នុងឱកាសអញ្ជើញបើក​សន្និសីទ​អាស៊ាន​ណាប៉ូល ​លើកទី៤០ ​នៅថ្ងៃទី២ ខែមីនានេះ សម្ដេចក្រឡាហោម​ ស ​ខេង ​មានប្រសាសន៍ថា ​នាពេលបច្ចុប្បន្ននេះ មានការប្រយុទ្ធប្រឆាំង​យ៉ាង​តឹងតែង​លើបទឧក្រិដ្ឋមិនប្រពៃណី និងបទឧក្រិដ្ឋប្រពៃណី​ រួមទាំងវិបត្តិជាបន្តបន្ទាប់ ដែលបង្កឡើង​ដោយ​ជំងឺរាតត្បាត ក៏ដូចជាគ្រោះធម្មជាតិ ​និង​បម្រែបម្រួល​ធាតុអាកាស ។

សម្ដេច បានបន្តថា ស្ថានភាព​ពោរពេញដោយ​សម្ពាធ​អវិជ្ជមាន​បែបនេះ ​អាស៊ាន ​មាន​ភាពចាំបាច់ ត្រូវតែ​បន្តលើក​កម្ពស់​ស្មារតីសាមគ្គីភាព ​និងត្រូវធ្វើការជាមួយគ្នា ដើម្បី​សម្រប​សម្រួល​ឆ្លើយតប​ជា​សកល​ ចំពោះបញ្ហា ដែលកំពុងកើតឡើងនេះ ។

សម្ដេចក្រឡាហោម បាន​ជំរុញ​គណៈកម្មការ​ក្នុង​សន្និសីទ​ណា​ប៊ូល​នេះ ​មាន​កិច្ចពិភាក្សារិះរកនូវ មធ្យោបាយ ​ឬវិធីសាស្ត្រ​សំដៅ​លើក​កម្ពស់​ការ​ប្រយុទ្ធប្រឆាំង​នឹងបទ​ល្មើសឆ្លងដែន​គ្រប់ប្រភេទ គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ដើម្បី​រក្សា​ស្ថិរភាពសន្តិសុខ ​និង​សុវត្ថិភាព​សង្គម នាំ​មក​នូវ​វិបុលភាព​សម្រា​ប់សហគមន៍ ​ពិសេសបង្កើតនូវ​បរិយាកាស​អំណោយ​ផល​គាប់​ប្រសើរ សម្រាប់​គាំទ្រ​ដល់​ការ​ស្ទុះងើបឡើង ​នៃប្រទេស​នីមួយៗ ក៏ដូចជាតំបន់ទាំងមូល​ បន្ទាប់​ពី​ការ​ញាំញី​ដោយ​ជំងឺ​កូវីដ-១៩៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm