WHOនឹង​បញ្ជូន​អ្នក​ជំនាញ​មក​កម្ពុជា​ ចងក្រង​ឯកសារ​បញ្ចប់​យុទ្ធសាស្រ្ត​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់

2022/03/02 08:10:31 pm        937

ភ្នំពេញ៖ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា តាមការគ្រោងទុក នៅអំឡុងខែកញ្ញា ឆ្នាំនេះ WHO នឹងបញ្ចូនអ្នកជំនាញមកកម្ពុជា ដើម្បីសិក្សាចងក្រងឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការបញ្ចប់យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់២០២៥។ ឯកសារ ដែលកម្ពុជាចងក្រងរួច នឹងបញ្ជូលទៅWHO ដើម្បីស្នើសុំវិញ្ញាបនបត្រ ក្រោយពេល៣ឆ្នាំ បន្ទាប់ពីកម្ពុជា លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនា នេះ ក្នុងជំនួបជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោក​ នៃ​ទីស្នាក់ការកណ្តាលនៅទីក្រុង ហ្សឺណែវ ​ប្រទេសស្វីស​ ក្នុងគោលបំណងពិភាក្សាលើការងារលុបបំបាត់​ជំងឺ​គ្រុន​ចាញ់ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ​ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និង​សុខុមាលភាព​ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្ដួចផ្ដើម​និង​អនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ​ដែល​យុទ្ធសាស្ត្រជាតិនេះ​ ត្រូវ​បាន​យកមក​ប្រើប្រាស់ និងដាក់ចេញ​នូវ​សកម្ម​ភាព និង​គោលការណ៍​ណែនាំផ្សេងៗ ​សំដៅជំរុញការងារលុប​បំបាត់ជំងឺ​គ្រុនចាញ់​យ៉ាងសកម្ម សម្រាប់​ក្រុមការងារដៃគូ ​និងភ្នាក់ងារផ្តល់មូល​និធិនានា។

លោកជំទាវ ​បាន​បញ្ជាក់​ថា ជា​លទ្ធផលរយៈពេល១០ឆ្នាំ ​នៃការអនុវត្តយុទ្ធសាស្រ្តនេះ ​ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ គឺ​សូចនាករ​អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ​ត្រូវ​បានបញ្ចប់ ​គឺគ្មាន​អ្នកស្លាប់ដោយ ជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក។

នេះបញ្ជាក់ថា ​កម្ពុជា សម្រេចបានជោគជ័យ០៣ឆ្នាំមុនគោលដៅកំ ណត់។ ចំពោះ​សូចនាករ​ការ​គ្មាន​ជំងឺគ្រុនចាញ់ (Zero malaria)​ ក្នុងឆ្នាំ២០២៥ ​ក៏​ជាកិច្ចការដែលត្រូវតែ ​ប្រឹងប្រែង​រួមគ្នា​ជាបន្តទៀត​ដោយ​មិន​បន្ធូរដៃ ​នៅក្នុងដំណាក់កាលចុងក្រោយ ​ដើម្បី​ឈាន​ទៅសម្រេចបាន​ នូវគោលដៅនេះ។

​លោកវេជ្ជបណ្ឌិត ​ប៉េដ្រូ អេឡនសូ ​ប្រធានគណៈប្រតិភូអង្គការ​សុខភាពពិភពលោក​ (WHO) បាន​បង្ហាញ​នូវ​ការកោត​សរសើរនូវ​សមិទ្ធផល​ ដែល​កម្មវិធីលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា សម្រេច​បានកន្លងមក ព្រមទាំងបាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​រិះរក​ថវិកា​បន្ថែមទៀត ដើមី្បជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ក្នុង​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm