កងទ័ព៖ ទាហានលីបង់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ៣នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

2025/12/24 02:54:31 am        60

កងទ័ពលីបង់បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះថា ទាហានលីបង់ម្នាក់ ស្ថិតក្នុងចំណោមអ្នកសា្លប់ ៣នាក់ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្ត ១គ្រឿង នៅភាគខាងត្បូងរបស់ប្រទេស ដោយបានបដិសេធការអះអាងរបស់អ៊ីស្រាអែល ដែលថា ជនរងគ្រោះរូបនោះក៏ជាសមាជិករបស់ក្រុមហេសបូឡាផងដែរ។

អ៊ីស្រាអែលបានបន្តការវាយប្រហារជាប្រចាំ លើប្រទេសលីបង់ ដោយជាធម្មតាផ្ដល់ហេតុផលថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមហេសបូឡា បើទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្វែងរកការបញ្ចប់អរិភាពជាងមួយឆ្នាំ ជាមួយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលខ្លួនបានចោទប្រកាន់ថា កំពុងបំពាក់អាវុធឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃចន្ទលើរថយន្ត ១គ្រឿង ត្រូវបានធ្វើឡើងដោយយានដ្រូនរបស់អ៊ីស្រាអែល ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីទីក្រុងឆ្នេរ Sidon ភាគខាងត្បូង ហើយ «បានសម្លាប់មនុស្ស ៣នាក់ដែលជិះនៅខាងក្នុងនោះ»។

ហើយកងទ័ពលីបង់បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកវរសេនីយ៍ទោ Ali Abdullah ត្រូវបានសម្លាប់នៅថ្ងៃមុននេះ «អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើរថយន្តដែលលោកជិះនៅខាងក្នុង» ជិតទីក្រុង Sidon។

ចំណែកកងទ័ពអ៊ីស្រាអែលបានប្រាប់ថា ខ្លួនបានសម្លាប់សមាជិករបស់ក្រុមហេសបូឡា ៣នាក់ អំឡុងការវាយប្រហារនោះ ដោយបន្ថែមក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះថា «ភេរវករម្នាក់ ក្នុងចំណោមពួកភេរវករដែលត្រូវបានកំចាត់ អំឡុងការវាយប្រហារនោះ ក្នុងពេលជាមួយគ្នា បានបម្រើការនៅក្នុងអង្គភាពស៊ើបការណ៍លីបង់»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm