កោះតៃវ៉ាន់និរទេសម្តាយរបស់ក្មេងស្រីជនជាតិថៃដែលសង្ស័យត្រូវបានបង្ខំឲ្យបម្រើផ្លូវភេទ នៅជប៉ុន

2025/12/24 03:14:24 am        71

អាជ្ញាធរកោះតៃវ៉ាន់បានឲ្យដឹងថា ស្ត្រីជនជាតិថៃម្នាក់ដែលត្រូវបានសង្ស័យថា បានបង្ខិតបង្ខំកូនស្រីវ័យជំទង់របស់ខ្លួនឲ្យប្រកបរបរផ្លូវភេទ ដែលជាករណីដ៏ល្បីល្បាញមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបាននិរទេសពីកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ (ទី២២ ខែធ្នូ) ដោយសារបទល្មើសទាក់ទងនឹងពេស្យាចារ និងបំពានច្បាប់អន្តោប្រវេសន៍។

ទីភ្នាក់ងារអន្តោប្រវេសន៍បានឲ្យដឹងថា ស្ត្រីរូបនោះបានចូលទៅកាន់កោះតៃវ៉ាន់ ដោយចាកចេញពីប្រទេសថៃ ក្រោមកម្មវិធីគ្មានទិដ្ឋាការ ហើយត្រូវបានគេរកឃើញថា បានបំពានច្បាប់គ្រប់គ្រងពេស្យាចារ និងស្នាក់នៅហួសរយៈពេលអនុញ្ញាត។ នគរបាលបានឃាត់ខ្លួន និងបញ្ជូនស្ត្រីនោះទៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍។

នគរបាលបានប្រាប់ឲ្យដឹងថា នៅក្នុងការស៊ើបអង្កេតរបស់ជប៉ុន ក្មេងស្រីដែលពេលនោះមានអាយុ ១២ឆ្នាំ បានទៅប្រទេសជប៉ុនជាមួយម្តាយរបស់ខ្លួន កាលពីចុងខែមិថុនា ហើយត្រូវបានគេជឿថា ត្រូវបានទុកចោលឲ្យនៅម្នាក់ឯង ដើម្បីប្រកបរបរបម្រើផ្លូវភេទ នៅឯហាងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់ Yushima របស់ទីក្រុងតូក្យូ។

នគរបាលបានបន្ថែមថា បន្ទាប់មក រូបនាងត្រូវបានបង្ខំឲ្យទៅធ្វើការនៅហាងមួយផ្សេងទៀត បន្ទាប់ពីចាកចេញពីហាងទី១ មុនពេលទាក់ទងជាមួយភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ ដើម្បីសុំការជួយសង្គ្រោះ ក្នុងខែកញ្ញា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        280
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        322
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        302

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm