ភាពតានតឹងកាន់តែខ្លាំង ពេលដែលក្រុមឧទ្ទាម M23បន្តប្រយុទ្ធនៅកុងហ្គោ បើទោះបីមានបទឈប់បាញ់ក៏ដោយ

2025/12/24 03:22:21 am        91

ពេលដែលកាតាជួយធានាកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះកំពុងបន្តរវាងក្រុមឧទ្ទាម M23 និងកងកម្លាំងរដ្ឋាភិបាលកុងហ្គោ កាលពីខែមុន មាននូវសង្ឃឹមនៅក្នុងចំណោមពលរដ្ឋកុងហ្គោថា បទឈប់បាញ់អចិន្រ្តៃយ៍នឹងលេចចេញជារូបរាងឡើងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបញ្ចប់ជម្លោះ ដែលបានធ្វើពលរដ្ឋជិត ១លាននាក់ នៅភាគខាងកើតប្រទេស រត់ភៀសខ្លួន ។

ចាប់តាំងពីចុងឆ្នាំ ២០២១រហូតមក ក្រុមមួយនេះ ដែលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ និយាយថា ត្រូវបានគាំទ្រដោយប្រទេសរ៉្វាន់ដា បានប៉ះទង្គិចគ្នាជាមួយកងទ័ពកុងហ្គោ នៅក្នុងការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរមួយដែលបានសម្លាប់មនុស្សយ៉ាងហោច ៧ពាន់នាក់ ក្នុងឆ្នាំ ២០២៥នេះ ។

ការប៉ុនប៉ងដោះស្រាយជម្លោះក្នុងតំបន់ បានបរាជ័យ ។ ពេលដែលក្រុមតំណាងឧទ្ទាម M23 និងក្រុមមន្រ្តីរដ្ឋាភិបាលកុងហ្គោ បានជួបគ្នាសម្រាប់កិច្ចចរចានៅទីក្រុងដូហា ប្រទេសកាតា ហើយនិងបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ពលរដ្ឋកុងហ្គោហាក់មានក្តីសង្ឃឹមជាខ្លាំង ។ 

ដូច្នេះហើយ ពេលដែលក្រុមឧទ្ទាម M23បើកការវាយប្រហារមួយទៀត និងដណ្តើមគ្រប់គ្រងបានបណ្តោះអាសន្នទីក្រុងយុទ្ធសាស្រ្តUvira ក្នុងខែនេះ ក្តីសង្ឃឹមថានឹងមានសន្តិភាពយូរអង្វែង ប្រែជាបាត់ទៅវិញ ស្របពេលដែលពលរដ្ឋខ្លះ ជឿជាក់ថា កិច្ចប្រជុំទាំងនេះ គ្រាន់តែជាឆាកល្ខោននយោបាយប៉ុណ្ណោះ ។

លោក Hubert Masomera គឹជាមេធាវី និងជាអ្នកវិភាគនយោបាយកុងហ្គោមួយរូប និយាយប្រាប់កាសែត Al Jazeera នៅទីក្រុងភាគខាងកើត Goma ថា វាច្បាស់ណាស់ថា ពួកគេពុំមានឆន្ទៈចង់បញ្ចប់ជម្លោះមួយនេះឡើយ ។

លោកបន្តថា មនុស្សនៅទីនេះ មានអារម្មណ៍ថា ត្រូវបានគេបោះបង់ចោល ។ ការព្រួយថា ជម្លោះមិនត្រឹមតែបន្តទេ តែវាកាន់តែលិចលង់ជ្រៅឡើងថែមមួយកម្រិតទៀតនោះ បានក្លាយជាទស្សនីយភាពដ៏រសើបមួយនៅកុងហ្គោ ជាទីដែលសង្រ្គាមស៊ីវិល ២លើកកាលពីមុន បង្កឡើងដោយប្រទេសជិតខាងខ្លួន ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        11
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm