ជប៉ុន​ផ្តល់​ជំនួយ​ប្រមាណ ៤១លានដុល្លារ សម្រាប់អនុវត្តគម្រោង​បោសសម្អាត​មីន ​និងទឹកស្អាត

2022/03/02 08:35:31 pm        636

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃនេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន ០២ដែលមានតម្លៃប្រមាណ ៤១លានដុល្លារអាមេរិក។

នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ​ស្ដីពី​ការផ្ដល់ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ដើម្បីអនុវត្តគម្រោងចំនួន ២ ទី១,ជាការបោស​សម្អាត​មីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក) ​និងទី២, ការ​ពង្រីក​ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ​នៅខេត្តស្វាយរៀង ​ដែលមានទឹកប្រាក់ចំនួន ​២.៧៨៦ ​លានយ៉េន (ប្រមាណ ២៤ លានដុល្លារអាមេរិក)។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាលជប៉ុន​ចំពោះការផ្តល់​ជំនួយ​នាពេលនេះ​ ដែលបង្ហាញថា​ជប៉ុន​ជា​ប្រទេសមានកិច្ចសហប្រតិបត្តិការល្អ និង​សិទ្ធស្នាល​លើ​គ្រប់វិស័យ​ជាមួយកម្ពុជា ​សំដៅ​បន្ដដល់​ទំនាក់ទំនង​ប្រទេសទាំងពីរ បើទោះបីស្ថិតក្នុង​វិបត្តិកូវីដ១៩។

ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានបង្ហាញក្តីសង្ឃឹម​យ៉ាង​មុតមាំថា គម្រោងនេះ នឹងរួម​ចំណែក​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​ជាតិ​ស្តីពី​កម្ពុជាគ្មានមីន​នៅឆ្នាំ២០២៥។

បន្ថែមពីលើនេះ​ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុន ​ក៏បានសម្តែងការ ​គោរពដោយ ​ស្មោះចំពោះ កម្ពុជា​ដែល បានចាត់វិធានការយ៉ាង​សកម្មក្នុង​ការកែលម្អ​ស្ថានការណ៍​ ក្នុងប្រទេសមីយ៉ាន់ម៉ា ។

ក្នុងនោះ ឯកអគ្គរាជទូតជប៉ុន ប្តេជ្ញាថា ​ជប៉ុននឹងបន្តគាំទ្រដល់ការខិត​ខំប្រឹងប្រែង​របស់កម្ពុជា​ក្នុងការ​កែលម្អស្ថានការណ៍ ​ក៏ដូចជាការរក្សា​ឯកភាពនិង ​ភាពជាកណ្តាលរបស់អាស៊ាន ក្នុងការស្វែងរក​ដំណោះស្រាយ​ឲ្យជូនមីយ៉ាន់ម៉ា ​ជាពិសេសតាមរយះការបំពេញទស្សនកិច្ចរបស់ឯកឧត្តម ​ប្រាក់ សុខុន​ នៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ៕អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm