សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/24 04:20:54 am        193

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ 

-    ចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ ដល់ម៉ោង ៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។

-    ម៉ោង ៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ។

-    ម៉ោង ៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។

-    ចាប់ពីម៉ោង ៧:០០នាទី​ ដល់ម៉ោង ៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ និងបន្តបាញ់កាំភ្លើងធំ, រថក្រោះ និងប្រើប្រាស់ដ្រូនចូលភូមិសាស្ត្រប្រាសាទតាមាន់។

-    ម៉ោង ៨:២៣នាទី យោធាថៃបានសម្រុកបាញ់កាំភ្លើងធំ និងរថក្រោះចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ។

-    ចាប់ពីម៉ោង ១០:០០នាទី ដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ, រថក្រោះ រួមទាំងប្រើប្រាស់ដ្រូនហោះស៊ើបការណ៍ និងទម្លាក់គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។

-    ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៥:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

-    ម៉ោង ១៥:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំ និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់អត្តឃាតបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងតាថាវ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។

-    ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។

-    គិតត្រឹមម៉ោង ១៧:០០នាទី យោធាថៃនៅតែបន្តផ្លោងកាំភ្លើងធំ, រថក្រោះបាញ់បុក, ដ្រូនទម្លាក់គ្រាប់អត្តឃាត និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រជប់គគីរ។ 


២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥


ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

-    ម៉ោង ១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិ សាស្រ្តសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

-    ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រទីប្រជុំជនស៊ីវិលរស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។


ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

-    ចាប់ពីម៉ោង​ ១:១៦​នាទីរំលងអាធ្រាត្រ​ រហូតដល់​ម៉ោង​ ១:៤០នាទី យោធាថៃបានបាញ់ផ្លោង​ចំនួន​ ១៣គ្រាប់​ចូលក្នុងភូមិសាស្ត្រឃុំតាស្តា​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង។

-    ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ៨០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។

-    ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ១០០គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។

-    ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:០០នាទី យោធាថៃបានផ្លោងចំនួន ៥គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក។ 

-    ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។

-    ម៉ោង ៨:០០នាទី​ ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងប្រមាណ ៦១គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យ។

-    ចាប់ពីម៉ោង ៨:០១នាទី ដល់ម៉ោង ១៦:១០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣៣គ្រាប់ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត។ 

-    ចាប់ពីម៉ោង ៩:៤៣នាទី ដល់ម៉ោង ១៥:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥៩គ្រាប់ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។ 

-    ម៉ោង ១០:៤៥នាទី ដល់ម៉ោង ១១:២៣នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៦គ្រាប់ចូលភូមិសាស្ត្រឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

-    ម៉ោង ១០:៥៤នាទី យោធាថៃបានបាញ់កាំភ្លើងធំលើរថក្រោះបុកចូលភូមិសាស្រ្តបឹងត្រកួន។ 

-    ម៉ោង ១៥:៣០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំង, រថពាសដែក និងរថក្រោះចូលភូមិ សាស្រ្តច្រកជ័យជំនះ។


កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm