អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជា បានឲ្យដឹងថា ចាប់តាំងពីយប់ថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបន្តបាញ់ប្លោងកាំភ្លើងធំយ៉ាងសន្ធប់រាប់រយគ្រាប់ចូលភូមិសាស្រ្តបឹងត្រកួន ជោគជ័យ ព្រៃចាន់ និងភូមកររបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើនកន្លែងទៀត នៅខេត្តបន្ទាយមានជ័យ និងបន្តបាញ់ប្រហារភូមិសាស្ត្រប្រាសាទព្រះវិហារ និងតំបន់មួយចំនួនទៀតនៅយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ របស់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីបច្ចុប្បន្នភាពរបស់ទាហានឈ្លានពានថៃមកលើដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា មកដល់ពេលនេះ គឺមានរយៈពេល១៨ហើយដែលទាហានឈ្លានពានថៃបានក្បត់នឹងកិច្ចព្រមព្រៀងបទឈប់ បាញ់ និងក្បត់កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបន្តធ្វើការបាញ់ផ្លោងមកលើដែនអធិបតេយ្យ កម្ពុជាយ៉ាងកំរោលចូល នៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា។ ដោយរហូតមកដល់ ពេលនេះភូមិសាស្រ្តខ្លះទាហានឈ្លានពានថៃនៅបន្តបាញ់យ៉ាងសន្ធប់នៅឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វីរកងទ័ពកម្ពុជាបានបន្តប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន និងស្វាហាប់បំផុតតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់គោលដៅទាំងអស់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា រហូតដល់ពេលវេលានេះវីរកងទ័ព និងវីរនគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញ អង់អាចក្លាហាន និងមោះមុតបំផុតប្រយុទ្ធប្រឆាំងជាមួយចោរឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ ហើយអ្នកនាំពាក្យក្រសួងការពារជាតិក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូបត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើងក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណ ភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទូចឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ និងធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ទាហានថៃ ដែលកំពុងបន្តបាញ់ផ្លោងយ៉ាងសន្ធប់ និងកំរោលចូល ទៅកាន់ទីកន្លែងរស់នៅរបស់ជនស៊ីវិលកម្ពុជាផងដែរ។
មួយវិញទៀតអ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា ទង្វើឈ្លានពានរបស់ថៃមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សកលលោកផងដែរ រួមទាំងបំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ថែមទាំងផ្ទុយនឹងច្បាប់មនុស្សធម៌អន្តរជាតិជាដើម៕ អត្ថបទបាន ចក់
