មនុស្សជាច្រើននាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះមណ្ឌលចាស់ជរានៅសហរដ្ឋអាមេរិក

2025/12/24 05:45:10 pm        91

ក្រុមមន្រ្តីបាននិយាយថា ការផ្ទុះពីរលើកនិងអគ្គិភ័យដ៏ធំមួយ ដែលទំនងជាបណ្តាលមកពីការលេចធ្លាយឧស្ម័ន បានឆាបឆេះមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង ជិតទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៣ ធ្នូ) ដោយសម្លាប់មនុស្សយ៉ាងតិច ២នាក់ និងនាំឱ្យនគរបាលបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីស្វែងរកជនរងគ្រោះផ្សេងទៀត ក្នុងផ្នែកបាក់រលំនៃអគារ។

លោក Kevin Dippolito ប្រធានការិយាល័យពន្លត់អគ្គិភ័យប្រចាំតំបន់ Bristol បាននិយាយថា មនុស្ស ៥នាក់ ត្រូវគេជឿថាបានបាត់ខ្លួន ប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះ និងអណ្តាតភ្លើងបានបំផ្លាញមណ្ឌលចាស់ជរា ឈ្មោះ Silver Lake ក្នុងទីប្រជុំជន Bristol ចម្ងាយប្រហែល ៣៣គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Philadelphia។

លោក Dippolito បានបន្តថា ក្រៅពីអ្នកស្លាប់ ២នាក់នោះ មានមនុស្សមួយចំនួនទៀតបានរួចជីវិតនិងរងរបួស ហើយអ្នកជំងឺ និងបុគ្គលិកជាច្រើននាក់ ដែលដំបូងឡើយជាប់នៅខាងក្នុងផ្នែកបាក់រលំនៃអគារ ត្រូវបានជួយសង្គ្រោះហើយ ខណៈប្រតិបត្តិការស្វែងរកនៅតែបន្ត។

ចំនួនពិតប្រាកដនៃអ្នកជំងឺ និងបុគ្គលិកនៅទីនោះមិនទាន់ច្បាស់ភ្លាមៗទេ ប៉ុន្តែយោងតាមគេហទំព័រផ្លូវការរបស់អ្នកផ្តល់សេវាថែទាំ Medicare បានឱ្យដឹងថា មណ្ឌលថែទាំមនុស្សចាស់នេះត្រូវបានបញ្ជាក់ថា មានគ្រែរហូតដល់ ១៧៤គ្រែ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm