ទេសរដ្ឋមន្រ្តី លី ធុជ នាំម្ចាស់ជំនួយចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC នៅ​ខេត្តបាត់ដំបង

2022/03/02 09:21:33 pm        681

បាត់ដំបង៖ ព្រឹកថ្ងៃទី០២ ខែមីនានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំម្ចាស់ជំនួយ ចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់កងឯកភាពទី២ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (Clearing For Results,Phase4) នៅខេត្តបាត់ដំបង។

រួមដំណើរម្ចាស់ជំនួយ លោកស្រី Allissar Chaker តំណាងUNDP ប្រចាំនៅកម្ពុជា, លោក Ryan Tierney លេខាទូតទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Yeakyung Ji នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ។

ចម្ការមីនដែលចុះពិនិត្យនេះ មានលេខ BS/CMAA/09414 ផ្ទៃដីសរុប ៤១៥០០ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ដោយមានអ្នកទទួលផល ២គ្រួសារ សរុប ៧នាក់។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតប្រឹងប្រែងរបស់កងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ រយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រមទាំង បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកប​ដោយសប្បុរសរបស់ដៃគូអភិវឌ្ឍន៍ និង​ប្រទេសជាមិត្ត ​ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងបង្កើត​នូវ​សមិទ្ធផល​សម្រាប់វិស័យមីននាពេលកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា អាជ្ញាធរមីន ​ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាន​នឹងកំពុង​បន្តកិច្ចខិតខំប្រឹងប្រែង ​និងបំពេញ​បេសកកម្មរួមគ្នា ​ជាមួយដៃគូអភិវឌ្ឍន៍ ​ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីន ​និងភាគីពាក់ព័ន្ធ ​ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុតពីគ្រាប់មីន ព្រមទាំង​បាន​អំពាវនាវដល់ដៃគូអភិវឌ្ឍន៍​ និងប្រទេសជាមិត្ត​ដែល​បាន​កំពុងជួយ និង​មិនទាន់​បាន​ជួយកម្ពុជា ​បន្តគាំទ្រ​ និងចូលរួម​ដើម្បី​បញ្ឈប់​វត្តមានគ្រាប់មីន​ និង​ដើម្បីភាគជោគជ័យរបស់កម្ពុជា។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​ការងារបោសសម្អាតមីនរបស់យើង​នៅតែបន្តទៅមុខជានិច្ច ហើយ​ការ​ស្រាវជ្រាវ​ទិន្នន័យ​ចម្ការមីនមិនបច្ចេកទេស ​(Non-Technical Survey) និង​ការ​ពិនិត្យ​ឡើងវិញ​នូវការ​ប្រើប្រាស់ដី (Revisit) ​ត្រូវតែដើរទន្ទឹមគ្នា​ ដើម្បីកាត់បន្ថយផ្ទៃដី ​កាត់​បន្ថយពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយធន​ធាន​បោសសម្អាត៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm