ក្រុមមន្ត្រីនិយាយថារុស្ស៊ីបានបាញ់ស្រោចយានដ្រូនជាង៦៥០គ្រឿង និងមីស៊ីលជាង៣០ដើមលើអ៊ុយក្រែនក្នុងការវាយប្រហារដ៏ធំមួយដែលបានចាប់ផ្ដើមអំឡុងពេលយប់ និងបានបន្តរហូតដល់ពេលថ្ងៃកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។ មនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់មុនបុណ្យណូអែល។

ការវាយប្រហារទ្រង់្រទ្រាយធំនេះ បានកាត់ផ្ដាច់បណ្ដាញថាមពលទៅកាន់តំបន់មួយចំនួនរបស់អ៊ុយក្រែន ខណៈប្រទេសនេះឈានចូលដល់រដូវរងាខ្លាំង។

លោក Volodymyr Zelenskyy និយាយថា ការវាយប្រហារនេះបានប៉ះចំលំនៅឋាន និងទីតាំងថាមពលក្នុងតំបន់ចំនួន១៣របស់អ៊ុយក្រែន ក្នុងពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំង មួយថ្ងៃបន្ទាប់ពីលោកបានហៅវឌ្ឍនភាពពេលថ្មីៗដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ថាជាលទ្ធផលដ៏ល្អ។

មេដឹកនាំអ៊ុយក្រែនរូបនេះ និយាយថា ការវាយប្រហារនេះបង្ហាញពីសញ្ញាយ៉ាងច្បាស់នៃអាទិភាពរបស់រុស្ស៊ី ។ការវាយប្រហារមួយបានកើតឡើងមុនបុណ្យណូអែល នៅពេលមនុស្សម្នាចង់ជួបជុំជាមួយគ្រួសាររបស់ពួកគេ នៅផ្ទះ ក្នុងកន្លែងមានសុវត្ថិភាព។ ការវាយប្រហារនេះកើតឡើងស្របពេលការចរចាកំពុងដំណើរការឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។
ជាមួយគ្នានោះដែរ អ៊ុយក្រែន បានដាក់សម្ពាធដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់រុស្ស៊ី ដោយបានប៉ះចំរោងចក្រឧស្ម័នធម្មជាតិមួយកន្លែងនៅតំបន់ Stavropol ភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី៕