លោក Netanyahu បង្ហើបពីសង្គ្រាមថ្មីនៅទូទាំងមជ្ឈិមបូព៌ា ប្រសិនបើមានការគាំទ្រពីលោក Trump

2025/12/24 09:28:58 pm        122

អត្ថបទវិភាគពីសារព័ត៌មាន The Canary មានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារ (២៣ ធ្នូ) ថា អ៊ីស្រាអែលកំពុងគំរាមបើកសមរភូមិយោធាថ្មីនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់ ស្របពេលមានកំណើនវោហាសាស្រ្តផ្នែកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ដែលដឹកនាំដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu។

យ៉ាងណាក៏ដោយ ការប៉ាន់ស្មានពីប្រភពអ៊ីស្រាអែល បានបង្ហាញថា សកម្មភាពយោធាដ៏សំខាន់ណាមួយនឹងត្រូវពន្យារពេលសិន ចាំរហូតដល់ក្រោយកិច្ចប្រជុំនាពេលខាងមុខរបស់លោក Netanyahu ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida នៅចុងខែធ្នូនេះ។

ប្រព័ន្ធផ្សព្វផ្សាយភាសាហេព្រើរ ត្រូវបានគ្របដណ្ដប់ដោយរបាយការណ៍ និងការវិភាគ ដែលពិភាក្សាពីលទ្ធភាពនៃការត្រៀមវាយប្រហារលើអ៊ីរ៉ង់ ក៏ដូចជាលទ្ធភាពនៃការពង្រីកប្រតិបត្តិការយោធានៅលីបង់។ ជាមួយគ្នានេះ សម្ពាធនយោបាយក៏កំពុងកើនឡើងនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យបន្តសង្គ្រាមឡើងវិញនៅតំបន់ហ្កាហ្សា។

អ្នកវិភាគយោធាអ៊ីស្រាអែល បានពណ៌នាដំណាក់កាលបច្ចុប្បន្នថា ជាការបង្ហាញសញ្ញាច្បាស់លាស់នៃកំណើនភាពតានតឹងក្នុងតំបន់។ យោងតាមការប៉ាន់ស្មានពីប្រភពអ៊ីស្រាអែល លោក Trump កំពុងផ្តោតលើការបញ្ចប់បញ្ហាហ្កាហ្សា និងទប់ស្កាត់ការដួលរលំនៃបទឈប់បាញ់មានស្រាប់ ដោយបដិសេធមិនព្រមឱ្យអ៊ីស្រាអែល រំខានដល់ដំណើរការនេះទេ។ អ៊ីស្រាអែលវិញ កំពុងសម្លឹងរកការគាំទ្រពីសហរដ្ឋអាមេរិក ឬការបើកភ្លើងខៀវសម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm