អាជ្ញាធរប៉ាឡេស្ទីនថ្កោលទោសការអនុម័តថ្មីៗនេះនូវកន្លែងតាំងទីលំនៅចំនួន ១៩ របស់អ៊ីស្រាអែល

2025/12/24 10:11:35 pm        118

អាជ្ញាធរប៉ាឡេស្ទីនកាលពីថ្ងៃអង្គារបានថ្កោលទោសចំពោះការអនុម័តថ្មីៗនូវកន្លែងតាំងទីលំនៅចំនួន ១៩ របស់អ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ( West Bank) ដោយចោទប្រកាន់ថា ប្រទេសនេះបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើដែនដីប៉ាឡេស្ទីន។

កាលពីថ្ងៃអាទិត្យ (ទី២១ ខែធ្នូ) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានប្រកាសថា អាជ្ញាធរបានអនុម័តកន្លែងតាំងទីលំនៅទាំងនេះ ដោយនិយាយថា ការសម្រេចនេះ មានគោលបំណងទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន។

ក្រសួងការបរទេសប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា ( Ramallah) បានរិះគន់ការអនុម័តនេះថា ជា «ជំហានដ៏គ្រោះថ្នាក់មួយដែលមានគោលបំណងរឹតបន្តឹងការគ្រប់គ្រងអាណានិគមលើដីប៉ាឡេស្ទីនទាំងមូល» ដោយហៅវាថា ជាការបន្ត «គោលនយោបាយបែងចែក ការតាំងលំនៅឋាន និងការដាក់បញ្ចូលទឹកដីជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន»។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសម្រេចចិត្តនេះ ផ្តល់នូវការការពារផ្នែក នយោបាយសម្រាប់ការបង្កើនល្បឿនការប្លន់យកដីធ្លីប៉ាឡេស្ទីន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធតាំងទីលំនៅ... រួមជាមួយនឹងល្បឿនកើនឡើងនៃភេរវកម្មរបស់អ្នកតាំងលំនៅឋានប្រឆាំងនឹងសមាជិកនៃប្រជាជនរបស់យើង និងទ្រព្យសម្បត្តិរបស់ពួកគេ»។

ការិយាល័យរបស់លោក Smotrich បានអះអាងថា ការសម្រេចចុងក្រោយបំផុតនេះ បានធ្វើឲ្យចំនួនសរុបនៃកន្លែងតាំងទីលំនៅដែលត្រូវបានអនុម័ត ក្នុងរយៈពេល បីឆ្នាំ កន្លងមកនេះ កើនដល់ ៦៩ កន្លែង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm