បែលហ្ស៊ិកចូលរួមសំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល

2025/12/24 03:13:51 pm        62

បែលហ្ស៊ិកកាលពីថ្ងៃអង្គារបានចូលរួមជាមួយអាហ្វ្រិកខាងត្បូងក្នុងសំណុំរឿងមួយ ដែលបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតំបន់ ហ្កាហ្សា។

តុលាការកំពូលរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងប្រ៊ុចសែលបានដាក់លិខិតសេចក្តីប្រកាសអន្តរាគមន៍។

ប្រទេសជាច្រើនរួមមានប្រេស៊ីល កូឡុំប៊ី អៀរឡង់ ម៉ិកស៊ិក អេស្ប៉ាញ និងទួរគី បានចូលរួមសំណុំរឿងនេះរួចហើយ។

នៅក្នុងខែធ្នូ ឆ្នាំ២០២៣ អាហ្វ្រិកខាងត្បូងបាននាំយកសំណុំរឿងមួយទៅកាន់តុលាការកំពូលរបស់UN នៅទីក្រុងឡាអេ ដោយចោទប្រកាន់ថា ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានរំលោភលើ   អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ស្តីពីការបង្ការ និងការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ អ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះ។

នៅក្នុងសេចក្តីសម្រេចក្នុងខែមករា ខែមីនា និងខែឧសភា ឆ្នាំ២០២៤ តុលាការ ICJ បានប្រាប់អ៊ីស្រាអែលឲ្យធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់សកម្មភាពប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា រួមទាំងការផ្តល់ជំនួយមនុស្សធម៌ដែលត្រូវការជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះទុរ្ភិក្ស។

សេចក្តីសម្រេចទាំងនេះ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ប៉ុន្តែតុលាការនេះ មិនមានមធ្យោបាយជាក់ស្តែង ដើម្បីអនុវត្តពួកវានោះទេ។

អ៊ីស្រាអែលបានរិះគន់ដំណើរការនេះ ហើយបានច្រានចោលការចោទប្រកាន់ទាំងនោះ៕  

ការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ បានបណ្តាលឲ្យ មនុស្ស ១.២២១ នាក់ ស្លាប់នៅខាងអ៊ីស្រាអែល ភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការរាប់ចំនួនសរុបរបស់សារព័ត៌មាន AFP ដែលផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បណ្ណសារ៖ ចិនបានព្រមានជប៉ុនយ៉ាងខ្លាំងកុំឲ្យបញ្ជូនមន្ត្រីទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៩៤
2025/12/24 05:38:54 pm        1
សមាជិកសភាកូរ៉េខាងត្បូងអនុម័តច្បាប់ដែលផ្តោតទៅលើព័ត៌មានមិនពិត ទោះបីជាមានការព្រមានអំពីការរិះគន់ក៏ដោយ
2025/12/24 05:36:41 pm        2
ក្រុមចោរព័ត៌មានវិទ្យាដែលគាំទ្ររុស្ស៊ីអះអាងពីការវាយប្រហារតាមអ៊ីនធឺណិតលើសេវាប្រៃសណីយ៍បារាំង
2025/12/24 05:30:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បណ្ណសារ៖ ចិនបានព្រមានជប៉ុនយ៉ាងខ្លាំងកុំឲ្យបញ្ជូនមន្ត្រីទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៩៤

2025/12/24 05:38:54 pm
​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបន្តចុះសួរសុខទុក្ខវីរៈយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ
2025/12/24 05:36:53 pm
​សមាជិកសភាកូរ៉េខាងត្បូងអនុម័តច្បាប់ដែលផ្តោតទៅលើព័ត៌មានមិនពិត ទោះបីជាមានការព្រមានអំពីការរិះគន់ក៏ដោយ
2025/12/24 05:36:41 pm
​ក្រុមចោរព័ត៌មានវិទ្យាដែលគាំទ្ររុស្ស៊ីអះអាងពីការវាយប្រហារតាមអ៊ីនធឺណិតលើសេវាប្រៃសណីយ៍បារាំង
2025/12/24 05:30:44 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន
2025/12/24 05:29:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/23 08:18:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/24 04:48:26 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:29:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/24 09:09:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am