ជនជាតិអ៊ីស្រាអែល ៥ នាក់ ត្រូវបានចាប់ខ្លួន ពីបទវាយប្រហារលើជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង

2025/12/24 11:15:51 pm        77

នគរបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចាប់ខ្លួនជនជាតិអ៊ីស្រាអែល ៥នាក់ ដែលសង្ស័យថា បានវាយប្រហារគ្រួសារប៉ាឡេស្ទីនមួយ នៅក្នុងទីក្រុងវេសបែង ( West Bank) ដែលបានបង្កឲ្យម្តាយម្នាក់ និងកូនបីនាក់ រងរបួស។

ជនសង្ស័យទាំងនេះ គឺស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ៦នាក់ ដែលបានឃើញនៅក្នុងរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពពីផ្ទះរបស់គ្រួសារនេះ នៅក្នុងទីក្រុង as-Samu ក្នុងខេត្ត Hebron ភាគខាងត្បូងនៃតំបន់វេសបែង។ នៅក្នុងវីដេអូដែលចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកវាយប្រហារត្រូវបានគេឃើញវាយដំចៀម និងបំផ្លាញទ្រព្យសម្បត្តិ ក្នុងអំឡុងពេលវាយឆ្មក់នៅពេលយប់។

នគរបាលអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកគ្រួសារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដកដង្ហើមស្រូបចូលស្ព្រៃយ៍ម្រេច និងរបួសផ្សេងៗទៀត។ 

គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល បានរាយការណ៍ថា ចៀមមួយចំនួន ត្រូវបានសម្លាប់ និងចៀមមួយចំនួនទៀត ត្រូវបានកាត់អវយវៈ។

កាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Ha'aretz បានរាយការណ៍ថា គ្រួសារនេះ ត្រូវបានវាយប្រហារកាលពីខែមុន នៅពេលដែលអ្នកតាំងលំនៅពាក់ម៉ាស់ បានវាយធ្វើបាបកូនចៀម សម្លាប់ចៀមជាច្រើនក្បាល និង   បានបង្កឲ្យខូចខាតដល់ផ្ទះសម្បែង។

ប្រជាជនប៉ាឡេស្ទីននៅតំបន់វេសបែង បានប្រឈមមុខនឹងការវាយប្រហារដោយយោធាកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល ក៏ដូចជាការកើនឡើងនៃការវាយប្រហារដោយអ្នកតាំងលំនៅឋាន ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm