សម្តេច ប៉ាប អំពាវនាវឲ្យមានបទឈប់បាញ់ថ្ងៃបុណ្យណូអែល ហើយសោកស្ដាយដែលរុស្ស៊ីបដិសេធ

2025/12/24 11:40:56 pm        72

សម្តេច ប៉ាប ឡេអូ ទី១៤ (Pope Leo XIV) កាលពីថ្ងៃអង្គារ (ទី២៣ ខែធ្នូ) បានអំពាវនាវឲ្យមានបទឈប់បាញ់ជាសកលនៅថ្ងៃបុណ្យណូអែល ហើយបានបង្ហាញនូវព្រះហឫទ័យ «សោកស្ដាយយ៉ាងខ្លាំង» ដែល «រុស្ស៊ីបានបដិសេធសំណើនេះយ៉ាងជាក់ស្តែង»។

សម្ដេច ឡេអូ បានប្រាប់អ្នកសារព័ត៌មានពីទីក្រុង Castel Gandolfo ក្បែរទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា៖ «ខ្ញុំកំពុងលើកឡើងជាថ្មីនូវសំណើរបស់ខ្ញុំ ចំពោះមនុស្សទាំងអស់ដែលមានឆន្ទៈក្នុងការគោរពថ្ងៃសន្តិភាព យ៉ាងហោចណាស់នៅថ្ងៃដ៏ពិសិដ្ឋដែលព្រះអម្ចាស់ជួយសង្គ្រោះរបស់យើងចាប់កំណើត»។

រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានបដិសេធម្តងហើយម្តងទៀតនូវការអំពាវនាវឲ្យមានបទឈប់បាញ់ ដោយប្រាប់ថា ការធ្វើបែបនោះ នឹងគ្រាន់តែផ្តល់ផលចំណេញផ្នែកយោធាដល់អ៊ុយក្រែនប៉ុណ្ណោះ។

សម្តេច ប៉ាប បានមានព្រះបន្ទូលថា៖ «ក្នុងចំណោមរឿងដែលធ្វើឲ្យខ្ញុំសោកសៅជាពន់ពេកនោះ គឺការណ៍ដែលរុស្ស៊ីបានបដិសេធសំណើសុំឲ្យមានបទឈប់បាញ់»។ ដោយសំដៅទៅលើជម្លោះទូទៅ សម្ដេច ឡេអូ បានមានព្រះបន្ទូលបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ពួកគេនឹងស្តាប់ ហើយនឹងមានសន្តិភាព ២៤ម៉ោង នៅក្នុងពិភពលោកទាំងមូល»។

គួរបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានសញ្ញាពីការទម្លាយភាពទាល់ច្រកនៅឡើយ បន្ទាប់ពីអ្នកចរចាជាន់ខ្ពស់ ទាំងខាងរុស្ស៊ី និងអ៊ុយក្រែន បានមានវត្តមាននៅទីក្រុង Miami សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន ដើម្បីបើកកិច្ចប្រជុំដាច់ដោយឡែកពីគ្នាជាមួយមន្ត្រីអាមេរិកដែលប្រឹងប្រែងឲ្យមានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជិត ៤ឆ្នាំ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm       
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm