រដ្ឋសភាវ៉េណេស៊ុយអេឡាអនុម័តច្បាប់ ដើម្បីការពារការធ្វើនាវាចរណ៍ និងសេរីភាពពាណិជ្ជកម្ម

2025/12/25 12:00:51 am        74

រដ្ឋសភាវេណេស៊ុយអេឡាកាលពីថ្ងៃអង្គារ បានអនុម័តច្បាប់មួយដែលមានគោលបំណងធានា និងការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មប្រឆាំងនឹងចោរសមុទ្រ ការបិទផ្លូវ និងសកម្មភាពអន្តរជាតិខុសច្បាប់ផ្សេងទៀត បន្ទាប់ពីការរឹបអូសនាវាដែលដឹកប្រេងរបស់ប្រទេសនេះ ដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាអ៊ីប។

«ច្បាប់ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មប្រឆាំងនឹងចោរសមុទ្រ ការបិទផ្លូវ និងសកម្មភាពអន្តរជាតិខុសច្បាប់ផ្សេងទៀត» ត្រូវបានប្រកាសថា ត្រូវបានអនុម័តដោយប្រធានរដ្ឋសភាលោក Jorge Rodriguez បន្ទាប់ពីការបោះឆ្នោត។

ច្បាប់នេះ ត្រូវបានអនុម័តក្នុងអំឡុងពេលសម័យប្រជុំវិសាមញ្ញ និងក្រោមនីតិវិធីបន្ទាន់ បន្ទាប់ពីការរឹបអូសនាវាដែលដឹកប្រេងរបស់វ៉េណេស៊ុយអេឡាដោយសហរដ្ឋអាមេរិកនៅលើសមុទ្រ ហើយវាអនុញ្ញាតឲ្យមានការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ សម្រាប់អ្នកណាដែលផ្សព្វផ្សាយ ឬផ្តល់ហិរញ្ញប្បទានដល់អ្វីដែលច្បាប់នេះ ចាត់ទុកថា ជាចោរសមុទ្រ ឬការបិទផ្លូវ។

ច្បាប់នេះ មានគោលបំណងការពារទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរបស់វ៉េណេស៊ុយអេឡាពីអ្វីដែលអាជ្ញាធរពិពណ៌នាថា ជាការគំរាមកំហែងដោយសហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទ រដ្ឋសភាបានអនុម័តច្បាប់នេះ នៅក្នុងការអានលើកដំបូង បន្ទាប់ពីវាត្រូវបានស្នើឡើងដោយប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារអធិបតេយ្យភាពជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm