ឯកឧត្ដម ជា សុផារ៉ា ជំរុញថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ពង្រឹងរបៀបរបបធ្វើការងារឱ្យកាន់តែល្អ

2022/03/03 12:35:14 am        791

ត្បូងឃ្មុំ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវពង្រឹងរបៀបរបបធ្វើការងារឱ្យបានកាន់តែល្អ ជាពិសេសការតែងតាំងការដំឡើងថ្នាក់​ឋានន្តរសក្ដិត្រូវអនុវត្តឲ្យស្របតាមគោលការណ៍នីតិវិធី ដែលបានកំណត់។

ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២​ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ​នៅថ្ងៃទី០២ ខែមីនា នេះ ឯកឧត្តម ជា សុផារ៉ា ​បានមានប្រសាសន៍ណែនាំផ្ដល់នូវគោលការណ៍ជាគន្លឹះសំខាន់ៗ​ជាច្រើន និង​បាន​ស្នើ​ដល់ថ្នាក់​ដឹកនាំ​រដ្ឋបាលគ្រប់ថ្នាក់ ​នៃខេត្តត្បូងឃ្មុំ​ ត្រូវពង្រឹងរបៀបរបបធ្វើការងារ ​ទំនាក់ទំនងការងារ សាមគ្គីភាព ​ឯកភាពផ្ទៃក្នុងឲ្យបានល្អ ​ក្នុងនោះប្រធានក្រុមប្រឹក្សា ​និងអភិបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាលរបស់​ខ្លួនស្រប​តាម​ច្បាប់ ​និង​លិខិត​បទដ្ឋាន​នានា​ជាធរមាន។

ឯកឧត្ដម បានបញ្ជាក់ថា ​រដ្ឋបាលខេត្តត្បូងឃ្មុំ ​ត្រូវបង្កើនការពង្រឹង ​និងគ្រប់គ្រងបុគ្គលិក មន្ត្រី​រាជការ​ឱ្យបាន​គត់មត់​ ជាពិសេសការតែងតាំង ​ការដំឡើងថ្នាក់​ឋានន្តរស័ក ត្រូវអនុវត្ត​ឲ្យស្រប​តាម​គោលការណ៍​នីតិវិធី ដែលបានកំណត់។

ទន្ទឹមនេះ ត្រូវរួមគ្នាដាក់ចេញឲ្យបានច្បាស់​លាស់នូវគោលការណ៍ ​បែបបទ និងលក្ខណៈវិនិច្ឆ័យ​សម្រាប់​រៀប​ចំចំនួនបុគ្គលិកជាក់លាក់ នៅតាមអង្គភាពនីមួយៗ ចំណុះរដ្ឋបាលខេត្ត ​ព្រមទាំងរៀបចំ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវាយតម្លៃបុគ្គលិក ​មន្ត្រីរាជការ ​ដោយផ្អែកលើ​សមិទ្ធកម្ម​គុណភាព​ការងារ ការ​ពិព័រណ៍​នាមុខតំណែង និងលក្ខខណ្ឌការងាររបស់បុគ្គលម្នាក់ៗផងដែរ។

ឯកឧត្តម​ បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ​បុគ្គលិក កងកម្លាំង​មាន​សមត្ថកិច្ចនានា ​និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​នៃខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេច​បាននូវ​សមិទ្ធផល​ក្នុងការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល សំដៅ​លើក​កម្ពស់ជីវភាពរស់នៅ ​និងបន្តកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ពីលទ្ធផលការងាររបស់រដ្ឋ​បាលខេត្តត្បូងឃ្មុំ ​ដែលសម្រេចបានក្នុងឆ្នាំ២០២១ ​ដែលអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាលកម្ពុជា ​កំណែ​ទម្រង់វិមជ្ឈការ វិសហមជ្ឈការ ​និងកម្មវិធីកំណែទម្រង់រដ្ឋបាល​សាធារណៈ ក៏ដូចជាកម្មវិធីកំណែទម្រង់ស៊ី​ជម្រៅ​ដទៃទៀតសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕អត្ថបទ៖ ថុង សីហា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm