តម្លៃដឹកជញ្ជូនក្នុងស្រុក ​មិនទាន់រងផលប៉ះពាល់ពីការកើនតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ

2022/03/03 12:46:00 am        883

ភ្នំពេញ៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា គិតក្នុងរយៈពេល២ខែកន្លងមកនេះ ទោះបីជាមើលឃើញថាតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ មានការកើនឡើងខ្ពស់ ប៉ុន្តែវិស័យដឹកជញ្ជូន និងឡូជីស្ទិក (Logistic)នៅក្នុងស្រុក មិនមានការដំឡើងថ្លៃនោះទេ​។

នាល្ងាចថ្ងៃទី១ ខែមីនា លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា កន្លងមក រយៈពេល២ខែ នៃឆ្នាំ២០២២នេះ ទោះបីជាប្រេងឥន្ធនៈនៅកម្ពុជាមានការកើនថ្លៃ ក៏មិនទាន់ជះឥទ្ធិពល ឬប៉ះពាល់ច្រើនទេដល់ការដឹកជញ្ជូនក្នុងស្រុក។

សមាគម ក៏ដូចជាអ្នកប្រកបរបរទទួលទានក្នុងវិស័យដឹកជញ្ជូន តែងតែយកចិត្តទុកដាក់​ធ្វើយ៉ាងណា​មិនដំឡើងថ្លៃទេ ​ពោលគឺធ្វើឲ្យអ្នកប្រើប្រាស់​ គាត់​នៅមានការប្រើប្រាស់ជាធម្មតា។ ទោះជាយ៉ាង​ណា ​ការប្រែប្រួលនេះ ​ធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនដឹកជញ្ជូនធ្លាក់ចុះ។

លោក បានបន្ថែមថា ក្នុងពេលខាងមុខ ​ប្រសិនបើតម្លៃប្រេងនៅតែបន្តកើនថ្លៃ ​សមាគម​លោក នឹង​ពិចារណាជាថ្មីលើតម្លៃដឹកជញ្ជូន ​ព្រោះថា ​ក្រុមហ៊ុនដឹកជញ្ជូន ​មិនអាចទប់នឹងប្រតិបត្តិការបានទេ។

សូមជម្រាបជូនថា ពាក់ព័ន្ធនឹងតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ​គិតពីថ្ងៃទី១ ដល់១៥​ ខែមីនា ឆ្នាំ២០២២ ​សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៤ ៨០០រៀល ក្នុង១លីត្រ។​ រីឯប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ។ ខណៈដែល ២សប្តាហ៍ដូចគ្នា ​នៅដើមខែមករា​ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២) ​ប្រេងសាំងធម្មតាត្រូវដាក់លក់ក្នុងតម្លៃ ៤ ២០០រៀល។ ដោយឡែក ប្រេង​ម៉ាស៊ូត​តម្លៃត្រឹមតែ ៣ ៨០០រៀល នៅក្នុង១លីត្រ។

ជុំវិញបញ្ហានៃការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ​ ក្រសួងពាណិជ្ជកម្ម ​បានបញ្ជាក់ថា គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ ​នៃប្រេងតាមទីផ្សារអន្តរជាតិ​មកគណនាតាម​ប្រកាស​ដូចមាន​ក្នុងឯកសារតែប៉ុណ្ណោះ៕ អត្ថបទ៖ ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm