អ៊ីរ៉ង់បដិសេធការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែកដោយគ្មានក្របខ័ណ្ឌ IAEA

2025/12/25 05:08:22 pm        97

អ៊ីរ៉ង់បានបដិសេធការអំពាវនាវការអនុញ្ញាតឱ្យមានការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែកក្នុងអំឡុងពេលវាយប្រហារដោយសហរដ្ឋអាមេរិកក្នុងខែមិថុនា ដោយនិយាយថាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិត្រូវតែកំណត់ជាមុនសិននូវ "លក្ខខណ្ឌក្រោយសង្គ្រាម" ដែលគ្រប់គ្រងការចូលទៅកាន់ទីតាំង ត្រូវបានរងការវាយប្រហារដោយយោធា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ២៥ធ្នូសប្ដាហ៍នេះ លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងមិនអនុញ្ញាតឱ្យមានការត្រួតពិនិត្យទីតាំងដែលរងការវាយប្រហារដោយសហរដ្ឋអាមេរិកទេ រហូតដល់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បង្កើតក្របខ័ណ្ឌច្បាស់លាស់សម្រាប់ដំណើរចុះពិនិត្យបែបនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។

លោក Eslami បាននិយាយថា ប្រសិនបើមាននីតិវិធីដែលបានបង្កើតឡើងសម្រាប់ស្ថានភាពក្រោយសង្គ្រាម ទីភ្នាក់ងារនេះ គួរតែប្រកាស ដើម្បីឱ្យពួកលោកអាចអនុវត្តបាន។    

លោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់បានទំនាក់ទំនងជាផ្លូវការនូវជំហររបស់ខ្លួនទៅកាន់ IAEA ដោយទទូចថាច្បាប់ត្រូវតែកំណត់ និងចងក្រងជាក្រម សម្រាប់ករណីនានា ដែលទីតាំងនុយក្លេអ៊ែរក្រោមការការពារអន្តរជាតិត្រូវបានទទួលរងការវាយប្រហារដោយយោធា។

ក្នុងអំឡុងសង្គ្រាមរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលក្នុងខែមិថុនា២០២៥ យោធាអាមេរិកបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរធំៗចំនួនបីរបស់អ៊ីរ៉ង់ គឺ Fordo, Natanz និង Isfahan ដោយប្រើគ្រាប់បែកខួងទម្លុះចូលក្នុងដីកម្ទេចគោលដៅ។ យោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ មនុស្សជាង ៤៣០ នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបានរងរបួសក្នុងរលកនៃការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm